ឱកាសសម្រាប់ Content Creator! កម្មវិធី «វិរៈ ប៊ុនថាំ មាតិកាទេសចរណ៍ឆ្នើម» រដូវកាលទី១ បើកការប្រកួតប្រជែងដណ្តើមប្រាក់រង្វាន់រហូតដល់ ២០លានរៀល និងអត្ថប្រយោជន៍ជាច្រើនទៀត

សង្គម​ និង​សេដ្ឋកិច្ច

ឱកាសពិសេសសម្រាប់ Content Creators, KOLs និង Influencers នៅកម្ពុជា! កម្មវិធី «វិរៈ ប៊ុនថាំ មាតិកាទេសចរណ៍ឆ្នើម» បានត្រឡប់មកវិញហើយ ជាមួយនឹងការបើកទំព័ររដូវកាលទី១ យ៉ាងកក្រើក ដើម្បីរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍ជាតិ និងបង្ហាញពីភាពសម្បូរបែបនៃធនធានធម្មជាតិ ឆ្នេរសមុទ្រ កោះ ព្រៃកោងកាង និងតំបន់អេកូទេសចរណ៍នៃខេត្តកោះកុង ឱ្យក្លាយជាគោលដៅទេសចរណ៍ឈានមុខគេទាំងក្នុងស្រុក និងលើឆាកអន្តរជាតិ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កម្មវិធីប្រកួតប្រជែងកម្រិតជាតិនេះ ត្រូវបានផ្តួចផ្តើមរៀបចំឡើងដោយក្រុមហ៊ុន វិរៈ ប៊ុនថាំ (VET) ក្រោមការគាំទ្រជាផ្លូវការពី ក្រសួងទេសចរណ៍ ក្នុងគោលបំណងស្វែងរក និងបើកវេទិកាជូនដល់អ្នកបង្កើតមាតិកាវីដេអូដែលមានទេពកោសល្យ ភាពច្នៃប្រឌិត និងការស្រឡាញ់បរិស្ថាន ក្នុងការផលិតវីដេអូផ្សព្វផ្សាយពីតំបន់ទេសចរណ៍ដ៏ស្រស់ត្រកាលរបស់កម្ពុជា ទៅកាន់ពិភពលោក។

កាន់តែអស្ចារ្យ! បេក្ខជន-បេក្ខនារីឆ្នើមចំនួន ៣ រូប ដែលទទួលបានជ័យលាភី នឹងទទួលបានរង្វាន់លើកទឹកចិត្តយ៉ាងច្រើនសន្ធឹកសន្ធាប់ រួមមាន៖ សម្រាប់ជ័យលាភីលេខ ១ ទទួលបានប្រាក់រង្វាន់ ២០,០០០,០០០ រៀល (ម្ភៃលានរៀល), ជ័យលាភីលេខ ២ ទទួលបានប្រាក់រង្វាន់ ៤,០០០,០០០ រៀល (បួនលានរៀល) និងជ័យលាភីលេខ ៣ ទទួលបានប្រាក់រង្វាន់ ២,០០០,០០០ រៀល (ពីរលានរៀល)។

មិនត្រឹមតែប្រាក់រង្វាន់ប៉ុណ្ណោះទេ ម្ចាស់ជ័យលាភីទាំងអស់ នឹងទទួលបានឱកាសការងារបន្តជាមួយក្រុមហ៊ុន វិរៈ ប៊ុនថាំ, ការឧបត្ថម្ភកន្លែងស្នាក់នៅ, ការធ្វើដំណើរ, ព្រមទាំងការផ្ញើទំនិញដោយឥតគិតថ្លៃ និងការគាំទ្រផ្សេងៗជាច្រើនទៀតពីក្រុមហ៊ុន។

តើអ្នកត្រៀមខ្លួនរួចរាល់ហើយឬនៅ ក្នុងការបញ្ចេញស្នាដៃ និងក្លាយជាចំណែកមួយក្នុងការលើកស្ទួយទេសចរណ៍ជាតិ? ចូលរួមប្រកួតទាំងអស់គ្នា ដើម្បីដណ្តើមជ័យលាភី និងកសាងកេរ្តិ៍ឈ្មោះរបស់អ្នក!

សម្រាប់ព័ត៌មានលម្អិត និងលក្ខខណ្ឌនៃការប្រកួត សូមតាមដានលើបណ្តាញផ្លូវការរបស់កម្មវិធី ដែលមានដូចជា៖ Facebook Page៖ វិរៈប៊ុនថាំ មាតិកាឆ្នើម VireakBuntham Awards និង Telegram Channel៖ វិរៈប៊ុនថាំ – មាតិកាឆ្នើម