មាសនៅចុងខែកញ្ញា នៅបន្ដធា្លក់ថ្លៃក្រោម១៤ម៉ឺនដុល្លារ/គីឡូ

សង្គម​ និង​សេដ្ឋកិច្ច

តម្លៃមាសនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ នេះ សម្រាប់មាសគីឡូ មានតម្លៃ ១៣៤,៩៥០ ដុល្លារ នៅក្នុងមួយគីឡូជាតម្លៃលក់ចេញ និងទិញចូលក្នុងតម្លៃ ១៣៣,៦០០ ដុល្លារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្រាប់តម្លៃក្នុង ១តម្លឹង គឺមានតម្លៃ ៥,០៦០ ដុល្លារ ជាតម្លៃលក់ចេញ និងទិញចូលក្នុងតម្លៃ ៥,០១០ ដុល្លារ។ ដោយឡែកសម្រាប់មាសគ្រឿងអលង្ការ មានតម្លៃ ៥,០៦០ ដុល្លារ ជាតម្លៃលក់ចេញ និងទិញចូលក្នុងតម្លៃ ៤,៩៨៥ ដុល្លារ។ នេះបើយោងតាមហាងឆេងមាសពីហាងមាសពេជ្រ CSNJ របស់លោកឧកញ៉ា ចិន សំណាង នាព្រឹក ម៉ោង ០៩:០០ នាទី ថ្ងៃទី៣០ ខែកញ្ញា នេះ។

សូមជម្រាបជូនថា តម្លៃមាសអាចមានការផ្លាស់ប្ដូររៀងរាល់ ៣០ នាទីម្ដង តាមតម្លៃមាសនៅលើទីផ្សារអន្តរជាតិ។

ហាងមាសពេជ្រ CSNJ របស់លោកឧកញ៉ា ចិន សំណាង ជាហាងដែលបានបង្កើតឡើងដោយកូនខ្មែរ ១០០% ដែលជាអ្នកជំនាញខាងច្នៃគ្រឿងអលង្ការពីសាលា GIA ទីក្រុងហុងកុង និងពីប្រទេសឥណ្ឌា។

ហាងមាសពេជ្រ CSNJ មានលក់មាសពេជ្រជាច្រើនជម្រើស រួមមានប្រភេទខ្សែកអ៊ីតាលី មាសគីឡូដុំ និងត្បូងមានតម្លៃរបស់ខ្មែរគ្រប់ប្រភេទ។ ហាងនេះមានអាសយដ្ឋានស្ថិតនៅផ្ទះលេខ 39B & 39C មហាវិថីអ្នកឧកញ៉ាមហាភក្តីសប្បុរសភោគាធិបតី ហ៊ុន នាង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕