រាជរដ្ឋាភិបាលសម្រេចឲ្យផ្អាកការចាក់វ៉ាក់សាំងបង្ការកូវីដ១៩ជាបន្ទាន់!

សង្គម​និង​សេដ្ឋកិច្ច

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសឲ្យផ្អាកដំណើរការចាក់វ៉ាក់សាំងកូវីដ១៩ នៅរាជធានីភ្នំពេទ្យ ត្រូវតែផ្អាកជាបន្ទាន់ពីឥឡូវនេះទៅ រយៈពេល ៣ថ្ងៃ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកជំទាវវេជ្ជវណ្ឌិត ឱ វណ្ណឌីន បានចេញសារបន្ទាន់មួយដោយមានការអនុញ្ញាតិពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្រេចឲ្យផ្អាកការចាក់វ៉ាក់សាំងកូវីដ-១៩ នៅភ្នំពេញជាបន្ទាន់ឥឡូវនេះ រយៈពេល ៣ថ្ងៃសិន គឺថ្ងៃទី១៧ដល់ថ្ងៃទី១៩ ខែមេសាឆ្នាំ២០២១នេះ។

សូមជម្រាបជូនថា គិតត្រឹមយប់ថ្ងៃទី១៦ ខែមេសា ប្រជាជនបានចាក់រួចសរុប 1.241.947 នាក់ ក្នុងនោះ ក្រសួងការពារជាតិបានចំនួន 274.858 នាក់ និងក្រសួងសុខាភិបាល ចំនួន 967.089 នាក់៕