ពលរដ្ឋជាង ៣ពាន់គ្រួសារនៅស្រុកទឹកឈូ ទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់ ដើម្បីធានាសុវត្ថិភាព និងបញ្ចប់វិវាទ

សង្គម​ និង​សេដ្ឋកិច្ច

លោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត នាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិដីធ្លី) សរុបចំនួន ៦,៨៣២ក្បាលដី ជូនប្រជាពលរដ្ឋចំនួន ៣,៦៦០គ្រួសារ មកពីភូមិភ្នំតូច ភូមិមានរិទ្ធ និងភូមិទឹកក្រហម នៃឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពត ដែលបានរៀបចំឡើងក្នុងបរិវេណវត្តកំពូលមាស ហៅវត្តប្រឡាយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងទៅកាន់ប្រជាពលរដ្ឋនាឱកាសនោះ លោកបណ្ឌិត ម៉ៅ ធនិន បានគូសបញ្ជាក់ពីដំណើរវិវត្តជាប្រវត្តិសាស្ត្រនៃការកាន់កាប់ដីធ្លីនៅកម្ពុជា ចាប់តាំងពីការបាត់បង់កម្មសិទ្ធិឯកជនទាំងស្រុងក្នុងរបបប៉ុលពត រហូតឈានដល់ការស្តារឡើងវិញក្រោយថ្ងៃរំដោះ និងការទទួលបានសិទ្ធិកាន់កាប់ស្របច្បាប់ពេញលេញក្រោមកិច្ចខិតខំប្រឹងប្រែងកសាងសន្តិភាពរបស់ សម្តេចតេជោ ហ៊ុន សែន តាមរយៈ គោលនយោបាយចាស់ សកម្មភាពថ្មី។

លោកអភិបាលខេត្តបានសង្កត់ធ្ងន់ថា ក្នុងរាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ការងារចុះបញ្ជី និងចេញប័ណ្ណកម្មសិទ្ធិដីធ្លីត្រូវបានជំរុញឱ្យកាន់តែឆាប់រហ័សទូទាំងប្រទេស ដើម្បីធានាសុវត្ថិភាពផ្លូវច្បាប់ បញ្ចប់ទំនាស់ដីធ្លី និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ។ ជាមួយគ្នានេះ លោកបានផ្តាំផ្ញើឱ្យប្រជាពលរដ្ឋទាំងអស់ដែលទើបទទួលបានប័ណ្ណកម្មសិទ្ធិ ត្រូវថែរក្សាឯកសារគតិយុត្តដ៏មានតម្លៃនេះឱ្យបានល្អ ព្រោះវាជាទ្រព្យសកម្មស្របច្បាប់សម្រាប់គ្រួសារ និងកូនចៅជំនាន់ក្រោយ៕