សម្តេចតេជោ ចាត់ទុកជ័យជម្នះរបស់ចៅស្រី «ល្អហួស» លើឆាកអន្តរជាតិ ជាមោទនភាពសម្រាប់ប្រជាជនកម្ពុជាទាំងមូល

សង្គម​ និង​សេដ្ឋកិច្ច

នារាត្រីថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុកផ្លូវការ ដើម្បីអបអរសាទរ និងកោតសរសើរចំពោះកញ្ញា ជូរី ល្អហួស ដែលបានខិតខំព្យាយាមរហូតសម្រេចក្តីស្រមៃ ក្លាយជាម្ចាស់មកុដ Miss Teen Icon International 2026 នៅប្រទេសឥណ្ឌូនេស៊ី ដោយសម្តេចចាត់ទុកជោគជ័យនេះថាជាមោទនភាពសម្រាប់ប្រជាជនកម្ពុជាទាំងមូល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈសារអបអរសាទរនោះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «សូមអបអរសាទរ និងកោតសរសើរចំពោះ ចៅស្រី ល្អហួស ដែលបានខិតខំ ព្យាយាម រហូតសម្រេចក្តីស្រមៃ និងក្លាយជាម្ចាស់មកុដ Miss Teen Icon International 2026 នៅប្រទេសឥណ្ឌូនេស៊ី។ »

សម្ដេចតេជោ បានសង្កត់ធ្ងន់ថា «នេះមិនមែនគ្រាន់តែជាជ័យជម្នះផ្ទាល់ខ្លួនរបស់ចៅស្រី និងក្រុមគ្រួសារ ប៉ុណ្ណោះទេ ប៉ុន្តែជាមោទនភាពសម្រាប់ប្រជាជនកម្ពុជាយើងទាំងមូល ដែលចៅបានបង្ហាញពីសិល្បៈ វប្បធម៌ ប្រពៃណី របស់កម្ពុជានៅលើឆាកអន្តរជាតិ។»