លោក Floyd ចំណាយលុយ ១លានដុល្លារទិញរថយន្តទំនើបស៊េរី២០២១ ចំនួន ៩គ្រឿង

សង្គម​និង​សេដ្ឋកិច្ច

អ្នកប្រដាល់ លោក Floyd Mayweather បាន​ចំណាយ​​លុយ ​១​​លាន​ដុល្លារ ​​ទិញ​រថយន្តទំនើប​ចំនួន​៩​គ្រឿង ​​ឲ្យ​មិត្តភ័ក្ដ​និង​គ្រួសារ​​ មុន​ជំនួប​ជាមួយកីឡាករ Logan Paul ដែល​ទើប​បញ្ចប់​ការ​ពីថ្ងៃទី៧ ខែមិថុនាម្សិលមិញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

ក្នុង​ជំនួប​ជាមួយ Logan អ្នក​ប្រដាល់​វ័យ​៤៤​ឆ្នាំ​បាន​ទម្លាយ​ថា គេ​នឹង​អាច​ទទួល​បាន​ចំណូល​ដល់​ទៅ​១០០​លាន​ដុល្លារ​ពី​ការ​ប្រកួត​នេះ។ ប៉ុន្តែ​ថ្មី​ៗ​នេះ សម្រាប់​តែ​ធ្លាយ​ព័ត៌មាន Floyd បាន​​ចំណាយ​លុយ​១​លាន​ដុល្លារ​បាត់​ទៅ​ហើយ ដើម្បី​ទិញ​រថយន្ត​ទំនើប​មុន​ប្រកួត​មក​ដល់។

យោង​តាម​ប្រភព TMZ អ្នក​ប្រដាល់​អាមេរិក Mayweather បាន​ទិញ​រថយន្ត​​៦​ស៊េរី​ផ្សេង​គ្នា​ដែល​ផលិត​នៅ​ឆ្នាំ​២០២១​នេះ ក្នុង​នោះ​មាន៖

  • Rolls-Royce White Ghost ២០២១ មួយ​គ្រឿង
  • Mercedes S560 ២០២១ មួយ​គ្រឿង
  • Maybach sedan ២០២១ មួយ​គ្រឿង
  • Dodge Journey ២០២១ មួយ​គ្រឿង
  • Dodge Chargers ២០២១ ២​គ្រឿង
  • Dodge Challengers ២០២១ ៣​គ្រឿង៕

ប្រភព៖ The sun