រដ្ឋមន្ត្រីកសិកម្មបង្ហាញគន្លឹះក្នុងការចរចាបើកទីផ្សារសម្រាប់ផលិតផលកសិកម្មរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ

សង្គម​និង​សេដ្ឋកិច្ច

រដ្ឋមន្រ្តីក្រសួងកសិកម្ម បានចែករំលែកបទពិសោធន៍ដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលបានកន្លងមកក្នុងដំណើរការចរចាបើកទីផ្សារសម្រាប់ផលិតផលកសិកម្មមួយមុខៗ របស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា ខ្ញុំចង់ចែករំលែកជូនសាធារណជន បានជ្រាបពីដំណើរការនៃការចរចាបើកទីផ្សារសម្រាប់ផលិតផលកសិកម្មមួយមុខៗ របស់កម្ពុជា ដែលត្រូវបំពេញលក្ខខណ្ឌតម្រូវភូតគាមអនាម័យ មុនការនាំចេញទៅកាន់ទីផ្សារប្រទេសចិន ដែលចាំបាច់ត្រូវឆ្លងកាត់ ប្រាំពីរដំណាក់កាល ហើយត្រូវប្រាស់ពេលវេលា ជិតមួយឆ្នាំ បន្ទាប់ពីការលើកសំណើជាផ្លូវក្នុងការស្នើសុំបើកទីផ្សារផលិតផលផ្លែឈើណាមួយដែលមានហានិភ័យខ្ពស់។

លោកនិយាយថា តាមរយៈបទពិសោធន៍ដែលយើងទទួលបានដូចបានបញ្ជាក់ជូននេះ ខ្ញុំមានបំណង ចង់ឲ្យប្រជាពលរដ្ឋជាកសិករ បើកបេះដូងឲ្យទូលាយក្នុងការទទួលយកលក្ខខណ្ឌតម្រូវទីផ្សារ ដោយត្រូវសហការជាមួយក្រសួង ដើម្បីធ្វើឲ្យសម្រេចបំណងប្រាថ្នារបស់កសិករម្នាក់ៗ ចង់ទទួលបានប្រាក់ចំណូលខ្ពស់ តាមរយៈនៃការនាំផលិតផលកសិកម្មរបស់យើងនាពេលបច្ចុប្បន្ន និងនាពេលអនាគត់ ។

សូមមើលក្រាហ្វិចខាងក្រោម៖