គិតត្រឹមខែមិថុនា កំពុងផែទឹកជ្រៅក្រុងព្រះសីហនុ មានចំណូលសុទ្ធសរុបចំនួន ១២,៤៨លានដុល្លារអាមេរិក

សង្គម​និង​សេដ្ឋកិច្ច

បើទោះបីស្ថានភាពសេដ្ឋកិច្ចពិភពលោកកំពុងប្រឈមនឹងបញ្ហាវិបត្តិកូវីដ-១៩យ៉ាងណាក្តី សម្រាប់ប្រទេសកម្ពុជា តាមរយៈកំពុងផែស្វយ័តក្រុងព្រះសីហនុនៅតែរក្សាកំណើនប្រាក់ចំណូលសរុបរបស់ខ្លួន ដោយគិតត្រឹមត្រីមាសទី២ឆ្នាំ២០២១នេះ កំពុងផែមានចំណូលសរុបចំនួន ៨៥.៨៥៧.៥៥៤ព​ាន់រៀល កើនជាងក្នុងត្រីមាសទី២ ឆ្នាំ២០២០ ចំនួន ១០.២៣១.៩៣៧ ពាន់រៀល ស្មើនឹង១៣,៥៣% និងចំណេញសុទ្ធ​ក្នុងការិយបរិច្ឆេទចំនួន ១៤.០៧៥.៩៦៧ពាន់រៀល កើនឡើងចំនួន៥.៧៣៥.៨៤៣ពាន់រៀល ស្មើនឹង ៦៨,៧៧%។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានបង្ហាញរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួន នៅថ្ងៃទី១២ ខែសីហានេះថា សម្រាប់​រយៈពេល​៦ខែ គិតត្រឹមថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ២០២១ មានចំណូល​សរុបចំនួន ១៦៧.១៤៨.៦៦៧ពាន់រៀល កើនឡើងចំនួន១៩.៨១៥.២៦៩ពាន់រៀល ស្មើនឹង ១៣,៤៥% បើធៀបនឹងរយៈពេល ៦ខែ គិតត្រឹមថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២០ និង​ចំណេញសុទ្ធ​ក្នុង​ការិយបរិច្ឆេទ​ចំនួន ៥០.៨៨១.១៧៤ពាន់រៀល កើនឡើងចំនួន ៤១.៧២០.៦៥៥ពាន់រៀល ស្មើនឹង ៤៥៥,៤៤% បើធៀបនឹងរយៈពេល ៦ខែ គិតត្រឹមថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២០។

សូមបញ្ជាក់ថា ដោយគិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះ ទ្រព្យសកម្ម សរុបរបស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំនួន ១.៣៩៦.៦០៨.៩០៣ពាន់រៀល កើនឡើងចំនួន ៦.៧៦៦.២០២ពាន់រៀល ស្មើនឹង ០,៤៩% និងមូលធនសរុប មានចំនួន ៧៤១.០៦៧.៩៤៣ពាន់រៀល កើនឡើងចំនួន ៣៨.៧០៦.៥២៥ពាន់រៀល ស្មើនឹង ៥,៥១%។

សូចនករ​សំខាន់ៗ​សម្រាប់​ត្រីមាស​ទី ២ ឆ្នាំ ២០២១ មាន​ដូច​ខាង​ក្រោម៖

១.អនុបាតចរន្ត២,៤០ ដង
២.អនុបាតចរន្តលឿន២,១០ ​ដង
៣.អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម១,០១ %
៤.អនុបាតចំណេញធៀបនឹងមូលធន១,៩០ %
៥.អនុបាតគំលាតចំណេញដុល២៧,១៤ %
៦.អនុបាតគំលាតចំណេញភាព១៦,៣៩ %
៧.អនុបាតលទ្ធភាពសងការប្រាក់៧,៦៧ ដង
៨.ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ១៦៤,១១ រៀល