លេច​រូបរាង​​កាន់​តែ​ច្បាស់​ កំពង់ផែ​ទេសចរណ៍​ស្តង់ដា​អន្តរជាតិថ្មី​នៅ​ខេត្ត​កំពត ​

សង្គម​និង​សេដ្ឋកិច្ច

កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត សម្រេចបានប្រមាណ ៨៤% និងអគារអ្នកដំណើរសម្រេចបានប្រមាណ ៧៣% ដោយគ្រោងនឹងបញ្ចប់នៅដំណាច់ឆ្នាំ២០២១ ខាងមុខនេះ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុង​ពេល​ចុះ​ពិនិត្យ​ការ​ងារ​សាងសង់​ រដ្ឋមន្រ្តី​ក្រសួង​ទេសចរណ៍ ឯកឧត្តម ថោង ខុន បាន​លើក​ពីសមិទ្ធផល​កំពង់​ផែ​ទេសចរណ៍​ខេត្ត​កំពត​ដែល​កំពុង​លេច​រូបរាង​បណ្តើរៗ​នេះ នឹងក្លាយជាច្រកទ្វារអន្តរជាតិផ្លូវសមុទ្រដ៏សំខាន់ ក្នុងការធានាសម្រួលដល់ប្រព័ន្ធគមនាគមន៍ជាតិ ក៏ដូចជានឹងក្លាយជាមេដែកដ៏សំខាន់មួយទៀត ក្នុងការស្រូបទាញទេសចរជាតិ-អន្តរជាតិ។

បើ​តាម​លោក​រដ្ឋមន្រ្តី កំពង់ផែនេះ គឺជាកំពង់ផែទេសចរណ៍អន្តរជាតិ ដែលអាចផ្ទុកទេសចរ និងអ្នកដំណើរប្រមាណ ១ លាននាក់។ កំពង់ផែនេះមានរចនាសម្ពន្ធតាមស្តង់ដាអន្តរជាតិ និងជាកំពង់ផែសម្រាប់អ្នកដំណើរ (មិនមែនជាកំពង់ផែទំនិញឡើយ)។កំពង់ផែនេះនឹងក្លាយជាច្រកទ្វារអន្តរជាតិផ្លូវសមុទ្រយ៉ាងសំខាន់ តភ្ជាប់ការដឹកជញ្ជូនភ្ញៀវទេសចរទៅកាន់បណ្តាកោះនានានៅភាគខាងត្បូង និងតភ្ជាប់ខេត្តកំពត នៃប្រទេសកម្ពុជា ទៅកាន់ពិភពលោក។

កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត បានចាប់ផ្តើមបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ បច្ចុប្បន្ន​សម្រេចការ​សាងសង់​បានប្រមាណ ៨៤%។ ដោយឡែក​ការងារអគារអ្នកដំណើរសម្រេចបានប្រមាណ ៧៣% ដោយគ្រោងបញ្ចប់នៅដំណាច់ឆ្នាំ២០២១ ខាងមុខនេះ ។ កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត មានទីតាំងស្ថិតនៅស្រុកទឹកឈូ ខេត្តកំពត នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១៕