លម្អិត​ពី​សំណង់​អគារ​​តម្លៃ ១៥០០ លាន​ដុល្លារ កំពុង​សាងសង់ក្នុង​​​​ព្រលាន​យន្តហោះ​តេជោ​

សង្គម​និង​សេដ្ឋកិច្ច

ការ​ស្ថាបនា​ “អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ ” មក​ដល់ពេលនេះ​សម្រេច​​បាន​ជាង ២៧ ភាគរយ។ អាកាសយានដ្ឋាន​ដែល​ប្រើប្រាស់​​ទុន​ជាង ១៥០០ លាន​ដុល្លារ​ ជា​គម្រោង​វិនិយោគ​រវាងក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា (OCIC) និងក្រុមហ៊ុននៃប្រទេសចិន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ព្រលានយន្តហោះ​ថ្មី​នេះ​ជាប្រភេទ 4F អាចឲ្យយន្ត​ហោះ​ធុនយក្សហោះ​ឆ្លង​ទ្វីប​អាច​ចុះចត​បាន​ រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800។

បើតាមអ្នក​ឧកញ៉ា ពុង ឃាវសែ អគ្គនាយក​ក្រុមហ៊ុន​ OCIC បច្ចុប្បន្នក្នុង​គម្រោង​ព្រលាន​កំពុង​មាន​ការ​សាងសង់សំណង​ហេដ្ឋារចនាសម្ព័ន្ធ​នានា​រួមមាន៖
-ស្ថានីយអ្នកដំណើរ មានផ្ទៃក្រឡា ២៤៣គីឡូម៉ែត្រក្រឡា,
-មជ្ឈមណ្ឌលផ្គត់ផ្គង់ថាមពល, ទីលានចំណតយន្តហោះទំហំ ១៨៩ហិកតា,
-ស្ថានីយត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាសកម្ពស់ ១១៨ម៉ែត្រ,
-ការងារតភ្ជាប់ផ្លូវពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ទៅមហាវិថីសម្តេចតេជោ ហ៊ុន សែន ដោយមានផ្លូវប្រវែងជាង ១១គីឡូម៉ែត្រ និងស្ពានបេតុងឆ្លងកាត់ស្ទឹងព្រែកត្នោតចំនួន២,
-ជីកប្រឡាយព័ទ្ធទំនប់ជុំវិញអាកាសយានដ្ឋានប្រវែង ២០គីឡូម៉ែត្រ,
-សាងសង់អគារផ្សេងៗចំនួន១៩ មានដូចជា៖ អគារស្ថានីយអ្នកដំណើរសម្រាប់ភ្ញៀវជាន់ខ្ពស់, ស្ថានីយកែច្នៃប្រព័ន្ធទឹកកខ្វក់, ស្ថានីយស្តុកសំណល់រឹង, ស្ថានីយជួសជុលយានយន្ត, ស្ថានីយស្តុកប្រេង, ស្ថានីយស្តុកទំនិញ, ស្ថានីយពន្លត់អគ្គិភ័យ និងអនុស្ថានីយអគ្គិសនី។ គម្រោងក៏កំពុងដំណើរការលើការងារស្តារបឹងជើងលោក ដោយសម្រេចបានទំហំ ១៨ហិកតា ក្នុងជម្រៅពី ៥ម៉ែត្រ ទៅ២២ម៉ែត្រ។ ក្រុមហ៊ុនគ្រោងនឹងស្តារបឹងបន្ថែមក្នុងទំហំ ១០០ហិកតា។