ព្រះមហាក្សត្រ​ប្រកាសឱ្យប្រើច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២

សង្គម​និង​សេដ្ឋកិច្ច

ព្រះមហាក្សត្រ​បាន​ចេញព្រះរាជក្រម​ប្រកាសឱ្យប្រើច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ ដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ហើយដែលព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់លើទម្រង់និងគតិច្បាប់នេះទាំងស្រុងកាល​ពី​ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុង​ព្រះរាជក្រម ព្រះមហាក្សត្រ​បាន​យល់ព្រមឱ្យរាជរដ្ឋាភិបាលខ្ចីប្រាក់ក្នុងកម្រិត ១ ៦០០ ០០០ ០០០SDR (មួយប៊ីលានប្រាំមួយរយលានអេសដេអ៊ែ) ប្រមាណជាង ២២០០លានដុល្លារអាមេរិក ពីដៃគូអភិវឌ្ឍន៍។

ការខ្ចីដែលត្រូវចុះកិច្ចសន្យាត្រូវមានលក្ខណៈជាការខ្ចីសម្បទាន ដែលត្រូវសងវិញជាមួយការប្រាក់អនុគ្រោះ។

នៅក្នុងលក្ខខណ្ឌនេះ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាអ្នកមានសិទ្ធិស្របច្បាប់តែមួយគត់ តាមការប្រទានសិទ្ធិជាលាយ​លក្ខណ៍​អក្សររបស់នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចុះហត្ថលេខាលើការខ្ចីជាគុណប្រយោជន៍នៃថវិកាទូទៅរបស់រដ្ឋ ឬលើការធានារបស់រដ្ឋ ហើយត្រូវធ្វើរបាយការណ៍ស្តីពីការអនុវត្តនៃការខ្ចីនិងការធានានេះ ជូនរដ្ឋសភានិងព្រឹទ្ធសភា រៀងរាល់ ៦ខែម្តង។

សម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ អនុម័តយល់ព្រមឱ្យរាជរដ្ឋាភិបាលបោះផ្សាយលក់ មូលបត្ររដ្ឋក្នុងកម្រិតទី ២១៩ ៥០០ ០០០ ០០០រៀល(មួយទ្រីលានពីររយដប់ប្រាំបួនប៊ីលាន ប្រាំរយលានរៀល) ដើម្បីធ្វើហិរញ្ញប្បទានគាំទ្រគម្រោងវិនិយោគសាធារណៈសំដៅលើកស្ទួយ កំណើននិងផលិតភាពសេដ្ឋកិច្ច៕