អតីតនិស្សិតកម្ពុជា២៣នាក់​ដែលរស់​នៅអ៊ុយក្រែន​ កំពុងមានសុវត្ថិភាពធម្មតា

សង្គម​និង​សេដ្ឋកិច្ច

លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅរសៀល​ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០​២២នេះ បានបញ្ជាក់ថា ស្ថានទូតកម្ពុជាប្រចាំនៅ​ប្រទេសរុស្សី បានរក្សា​ទំនាក់ទំនង​ជាប់ជាមួយក្រុមអតីតនិស្សិតកម្ពុជាទាំងចំនួន២៣ នាក់ដែល​កំពុងរស់​នៅជាមួយក្រុម​គ្រួសារ​របស់ពួកគេ នៅប្រទេសអ៊ុយក្រែនផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ជុំ សុន្ទរី បានបញ្ជាក់ទៀតថា តាមព័ត៌មានដែលស្ថានទូតទទួលបាន នៅថ្ងៃទី ២៧ កុម្ភះ ពួកគេ​ទាំងអស់គ្នា មានសុវត្ថិភាពជាធម្មតា ។ ហើយពួកគេក៏បានអោយ​ស្ថានទូត ដឹងថា បុរសអ៊ុយក្រែនអាយុពី ១៨ឆ្នាំ ទៅ ៦០ឆ្នាំ មិនអាចចេញពីប្រទេសបានទេ ដោយត្រូវនៅ​ជួយការ​ពារប្រទេស។

គួរបញ្ជាក់ថា រុស្ស៊ីបានបើកការវាយប្រហារលើអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ កន្លងមកនេះ បណ្តាប្រទេសនានាព្រួយបារម្ភអំពីសុវត្ថិភាពប្រជាពលរដ្ឋរបស់ខ្លួនដែលកំពុងស្ថិតនៅក្នុងប្រទេសអ៊ុយក្រែនយ៉ាងខ្លាំង។ ដោយមានការបារម្ភពីជំលោះសង្រ្គាមរុស្សុី-អ៊ុយក្រែន កម្ពុជាក្នុងនាមប្រធានអាស៊ាន នៅថ្ងៃអាទិត្យ ទី២៧ ខែកុម្ភៈ ក៏បានចេញសេចក្តីថ្លែងការណ៍ ស្តីពីស្ថានការណ៍នៅប្រទេសអ៊ុយក្រែន ដោយអំពាវនាវឱ្យភាគីពាក់ព័ន្ធសង្រ្គាមរុស្ស៊ី-អ៊ុយក្រែនទាំងអស់ខិតខំអត់ធ្មត់ និងចាប់យកកិច្ចសន្ទនាតាមមធ្យោបាយការទូត ដើម្បីទប់ស្កាត់កុំឲ្យស្ថានការណ៏កាន់តែធ្ងន់ធ្ងរ ៕