សម្តេច ហ៊ុន សែន៖ ស្ពានមិត្តភាពកម្ពុជា-កូរ៉េ នឹងសង់ឡើងដោយប្រើដែកខ្សែកាបខ្ពស់ ហើយគ្មានសរសរទេ ដើម្បីសម្រួលដល់កម្មវិធីអ៊ុំទូក»

សង្គម​និង​សេដ្ឋកិច្ច

ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន បានលើកឡើងថា បច្ចុប្បន្នកូរ៉េ បានយល់ព្រមជួយសាងសង់ ស្ពានមិត្តភាពកម្ពុជា-កូរ៉េរួចហើយ ដែលចាប់ផ្តើមចេញពីចំណុចផ្សាររាត្រី ភ្ជាប់ទៅតំបន់ជ្រោយចង្វារ និងបន្តទៅតំបន់អរិយក្សត្រ ដោយនឹងមានស្ពានសរុបចំនួន ២ កន្លែង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើតាមការលើកឡើងរបស់សម្តេច នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវជាតិលេខ២១ ប្រវែងជិត ៦៤គីឡូម៉ែត្រ តភ្ជាប់ពីរង្វង់មូលក្រុងតាខ្មៅ រហូតដល់ច្រកទ្វារអន្តរជាតិកម្ពុជា-វៀតណាម (ជ្រៃធំ-ឡុងប៊ិញ) ក្នុងខេត្តកណ្តាល កាលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២។

សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា «សម្រាប់គម្រោងស្ពានមិត្តភាពកម្ពុជា-កូរ៉េ យើងបានសម្រេចយកជំរើសទី២ គឺចាប់ពីផ្សារាត្រី ទៅជ្រោយចង្វា រួចចេញពីជ្រោយចង្វារ ទៅកាន់អរិយក្រត្រ។ សម្តេចថា ស្ពាននេះនឹងសាងសង់ឡើងដោយប្រើប្រាស់ដែកខ្សែកាបខ្ពស់ ហើយគ្មានសរសរទេដើម្បីសម្រួលដល់កម្មវិធីអ៊ុំទូក»។

ជាមួយគ្នានេះ សម្តេច បានបញ្ជាក់ដូច្នេះថា «ខ្ញុំស្រមៃថា នឹងបានជិះឆ្លងកាតស្ពានមិត្តភាពកម្ពុជា-កូរ៉េ ពីផ្សារាត្រី ទៅជ្រោយចង្វា និងចេញពីជ្រោយចង្វារទៅកាន់អរិយក្រត្រ ដែលជាស្ពានកើតចេញជាផលប្រយោជន៍នៃការដាក់ចំណងការទូត រវាងកម្ពុជា- កូរ៉េ ព្រោះប្រសិនបើគ្មានការជឿនលឿនលើទំនាក់ទំនងនោះទេ យើងមានមិនអាចមានទំនាក់ទំនងការទូតល្អរវាងទ្វេភាគីនោះឡើយ»។

គួរបញ្ជាក់ថា តាមរយៈស្ពានមិត្តភាពកម្ពុជា-កូរ៉េនេះ ទាំងភាគីកម្ពុជា និងកូរ៉េ ក៏បានបង្ហាញក្តីរំពឹងទុកថា ស្ពាននេះ វានឹងជួយដោះស្រាយបញ្ហាចរាចរណ៍ស្ពានជ្រោយចង្វារដែលតែងកើតមាននៅរាជធានីភ្នំពេញ ពិសេសស្ពាននេះនឹងជួយទាក់ទាញផ្ងៀវទេសចរណ៍កាន់តែខ្លាំងផងដែរ។

ទោះបីជា សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា មិនទាន់បានបញ្ជាក់ អំពីពេលវេលានៃការសាងសង់លើគម្រោងស្ពាននេះច្បាស់លាស់នៅឡើយក្តី ប៉ុន្តែ សម្តេច ក៏បានពន្លឿនទៅកាន់កូរ៉េ ឲ្យឆាប់សាងសង់ស្ពាននេះឲ្យបានឆាប់ផងដែរ៕
អត្ថបទ៖រង្សី