ផ្សារ​ទំនើប​ជីបម៉ុង​ខ្នាត​ធំមួយ​ទៀត សម្ពោធ​ជា​​ផ្លូវការនាំ​ប្រេន​ហាង​សម្លៀកបំពាក់ជុំវិញពិភពលោក

សង្គម​និង​សេដ្ឋកិច្ច

ផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល ដែលជាផ្សារទំនើបខ្នាតធំថ្មី​មួយ​ទៀត​របស់ក្រុមហ៊ុន ជីប ម៉ុង រីថែល បានបើកសម្ពោធជាផ្លូវការកាលពីពេលថ្មីៗ​នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

​រចនាម៉ូដអគារដ៏ប្លែកភ្នែក ផ្សារទំនើប ជីប ម៉ុង សែនសុខ បាននាំ​វត្តមានហាងលក់សម្លៀកបំពាក់ជាច្រើនប្រភេទ ដែលសុទ្ធសឹងជាម៉ាកដែលមានគុណភាពខ្ពស់មកពីជុំវិញពិភពលោក។

គួរ​ឲ្យចាប់​អារម្មណ៍នោះ​ ហាងលក់សម្លៀកបំពាក់ចម្រុះម៉ាកគឺ Wavera ដែលស្ថិតនៅក្រោមការគ្រប់គ្រងផ្ទាល់របស់ ជីប ម៉ុង នាំមកនូវម៉ាកសម្លៀកបំពាក់ដ៏ពេញនិយមរហូតដល់ទៅ៦ម៉ាកក្នុងហាងតែមួយដែលរួមមាន EP, FFashion, Sabina, Jeune Style, Mira និង J-Niche។ ក្រៅពីនេះ Wavera ក៏នាំហាងលក់សម្លៀកបំពាក់ចំនួន​៧​ទៀតមកកាន់ផ្សារទំនើប ជីប ម៉ុង សែនសុខ ផងដែរ ដែលមានដូចជា Aéropostale ហាងលក់សម្លៀកបំពាក់​យុវវ័យ, LTD ហាងលក់សម្លៀកបំពាក់បុរសទាន់សម័យ, ហាងលក់សម្លៀកបំពាក់នារី ESPADA, ហាង Xtep លក់សម្លៀកបំពាក់កីឡា, ហាង ESP នាំចូលសម្លៀកបំពាក់ពេញនិយមពីប្រទេសថៃ, ហាង Babymoov លក់សម្លៀកបំពាក់​ទារក នាំចូលពីប្រទេសបារាំង និង Balabala ជាហាងលក់សម្លៀកបំពាក់កូនក្មេង។

ក្រៅពីនេះ​ក៏​មាន​ហាងយីហោល្បីៗជាច្រើន រួមមាន Nature Republic, Café Amazon, Potato Corner, Bose, Scorpion & Co, U Care, Eye Care, K Four, Papa John’s, Starbucks, Louisiana, Ten11, Wavera, Pka k’nhey, Steaklub, Misigga, Bong Crab, Masao, Food Park, ផ្សារទំនើប Chip Mong Supermarket និងមជ្ឈមណ្ឌលកម្សាន្ត Doozii ដែលជានិងមជ្ឈមណ្ឌលកម្សាន្តរបស់កុមារដ៏ធំ និងទំនើបជាងគេបង្អស់ក្នុងប្រទេសកម្ពុជា សុទ្ធសឹងតែមានវត្តមាននៅក្នុងផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល៕