រូបសំណាក”ព្រះថោង​នាងនាគ”គ្រោង​នឹងរៀប​ចំពិធី​អភិសេក​​នៅថ្ងៃទី១៦ ​មេសា ខាងមុខ

សង្គម​និង​សេដ្ឋកិច្ច

រូបសំណាក “ព្រះថោង​នាងនាគ” ស្ថិតនៅរង្វង់មូលព្រះថោងនាងនាគ ស្ថិតនៅ​ភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្​ព្រះ​សីហនុ គ្រោងនឹងរៀបចំពិធីអភិសេក នៅថ្ងៃទី១៦ ខែ​មេសា ឆ្នាំ២០២២ខាងមុខ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត។ នេះបើតាមការអោយដឹងពី​រដ្ឋបាល​ខេត្តព្រះ​សីហនុ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២ លោកនាយឧត្តមសេនីយ៍ យូ ស៊ុនឡុង រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​​រដ្ឋមន្ត្រី លោកហ៊ុន ស៊ីថា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងលោក គួច ចំរើន អភិបាល​ខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យទីតាំងត្រៀមរៀប​ចំពិធីអភិសេកផងដែរ។

​រដ្ឋបាល​ខេត្តព្រះសីហនុ បានអោយដឹងទៀតថា រូបសំណាក “ព្រះថោងនាងនាគ” នឹងត្រូវ​បានរៀបចំផ្គុំលើក​ដំឡើងដាក់​លើ​បល្ល័ង្ក​​រួចរាល់​មុន​ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ មុនពិធី​បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរចូលមកដល់​នាពេលខាងមុ​ខ​នេះ ។

គួរបញ្ជាក់ថា រូបសំណាក​ព្រះថោង​នាងនាគ ​សង់​អំពី​ស្ពាន់ កម្ពស់​២១​ម៉ែត្រ​នេះ នឹងត្រូវ​ដាក់​នៅ​ចំណុច​ផ្លូវ​ប្រសព្វ​គ្នា​រវាង​មហាវិថី​ជំទាវ​ម៉ៅ និង​មហាវិថី​ឆ្នេរ​រាម នៃ​ខេត្ត​ព្រះសីហនុ​។ រូបសំណាក​នេះ នឹង ចូលរួម​បង្ហាញ​អត្តសញ្ញាណ វប្បធម៌ និង​ប្រពៃណី​​ជាតិ សម្រាប់​ខេត្ត​ជាប់​សមុទ្រ​មួយ​នេះ​៕ អត្ថបទ៖ ពុធិកា