សម្តេច ហ៊ុន សែន បង្ហើបពីរបៀបដែលកម្ពុជាដោះបំណុលសល់ពីអតីតកាលជាមួយជប៉ុន

សង្គម​និង​សេដ្ឋកិច្ច

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បង្ហើបពីវិធីសាស្ត្រកម្ពុជា ដោះបំណុលជប៉ុន ដោយយកលុយជប៉ុន សងជប៉ុន និងមកកសាងអភិវឌ្ឍកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការបង្ហើបរបស់សម្តេចតេជោ ហ៊ុន សែន ដូចនេះបានធ្វើឡើងនៅក្នុងពិធីសម្ពោធសមិទ្ធផលនានា ដែលជាគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញជំហានទី៤ នាថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ពីអតីតកាលរដ្ឋាភិបាលកម្ពុជាមុនៗ ជាពិសេសរដ្ឋាភិបាលក្នុងរបប លន់ នល់ បានទៅខ្ចីលុយជប៉ុនហើយមិនបានសង ដែលធ្វើឲ្យរមតកបំណុលនេះបានកើនឡើងទ្វេរដង បូករួមទាំងប្រាក់ពិន័យទៀត ដែលពេលនោះជប៉ុនបានសម្រេចឈប់ឱ្យកម្ពុជាខ្ចីលុយថែមទៀត។

សម្ដេចតេជោ បន្ថែមថា ជប៉ុនបានបដិសេធសំណើរលុបបំណុលរបស់កម្ពុជា តែមានវិធីសាស្ត្រ ដែលធ្វើឱ្យកម្ពុជាអាចដោះបំណុលបាន គឺដោយជប៉ុនផ្តល់ជំនួយជាសម្ភារៈដូចជាជាប្រេងសាំង ប្រេងកាត សឹង្កសី ជាដើម ឲ្យមកកម្ពុជាលក់ ដោយយកលុយលក់បានដាក់ក្នុងគណនីមួយសងប្រាក់ជប៉ុនវិញ ប៉ុន្តែជប៉ុនមិនបានយកលុយដែលកម្ពុជាសងនោះទេ គឺបានទុកឱ្យកម្ពុជាយកលុយមកអភិវឌ្ឍន៍ជាតិវិញថែមទៀត៕