កម្ពុជា មានបណ្ដាញផ្លូវទឹកទន្លេច្រើន ប៉ុន្តែមិនទាន់ទាញយកសក្កានុពលមកប្រើប្រាស់ឲ្យបានគ្រប់គ្រាន់នៅឡើយ

សង្គម​និង​សេដ្ឋកិច្ច

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា៖ កម្ពុជា សម្បូរទៅដោយបណ្ដាញផ្លូវទឹកទន្លេ ដែលរួមមាន​ ទន្លេមេគង្គ បឹងទន្លេសាប ទន្លេបាសាក់ ទន្លេសេកុង ទន្លេសេសាន ទន្លេស្រែពក ក៏ប៉ុន្តែកម្ពុជាមិនទាន់បានទាញយកសក្កានុពលដ៏ធំធេងនៃធនធានធម្មជាតិទាំងអស់នោះមកប្រើប្រាស់ឱ្យបានក្នុងកម្រិតអតិបរមានៅឡើយនោះទេ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមការគូសបញ្ជាក់ពីរដ្ឋមន្រ្តី​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន លោក ស៊ុន ចាន់ថុល ក្នុងជំនួបពិភាក្សាការងារជាមួយក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) កាលពីថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២២ បានលើកឡើងថា ការ​អភិវឌ្ឍ​ផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភាកម្មទន្លេបាសាក់នេះ នឹងធ្វើឱ្យការដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជាមានការផ្លាស់ប្ដូរជាវិជ្ជមាន។

ថ្លែងនៅក្នុងជំនួបនោះ លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា គម្រោងនេះនឹងធ្វើឱ្យប្រសើរឡើងការ ដឹកជញ្ជូនតាមផ្លូវទឹក និងភស្តុភារកម្ម ក៏ដូចជាធ្វើឱ្យប្រសើរឡើងបណ្តាញផ្លូវទឹករបស់កម្ពុជាឱ្យមានការ តភ្ជាប់ដោយរលូន និងផ្ដល់ផលប្រយោជន៍ដល់សេដ្ឋកិច្ចជាតិ ជួយជំរុញឱ្យមានការដឹកជញ្ជូនតាមផ្លូវទឹក ច្រើនជាងការដឹកជញ្ជូនតាមផ្លូវគោកផងដែរ៕