ស្ពានថ្មើរជើងនៅទីតាំងស្តុបសន្ធរម៉ុក បានបញ្ចប់ការសាងសង់ ១០០ភាគរយ

សង្គម​និង​សេដ្ឋកិច្ច

ការសាងសង់ស្ពានអាកាសថ្មើរជើងត្រង់ចំណុច​ស្តុបសន្ធរម៉ុក ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញបាន​បញ្ចប់ ១០០ភាគរយ។ នេះបើតាមការជូនដំណឹង​របស់​មន្ទីរសាធារណការ និងដឹកជញ្ជូន​រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ស្ពានអាកាសថ្មើរជើងស្តុបសន្ធរម៉ុកនេះគឺចាប់ផ្តើមសិក្សា និងសាងសង់​តាំងពីឆ្នាំ២០១៩​មកម្ល៉េះ។ នៅរាជធានីភ្នំពេញមានស្ពានអាកាសថ្មើរជើងត្រង់​ស្តុបនាងគង្ហីង ត្រង់ស្តុបផ្សារដើមគរ​,មុខវិទ្យាល័យចំណេះទូទៅហ៊ុនសែនជម្ពូវ័ន្ត និងត្រង់សាលាបឋមសិក្សាជម្ពូវ័ន្ត និង​ស្ពាន​អាកាស​ថ្មើរ​ជើង​សន្ធរម៉ុក ដែល​បាន​បញ្ចប់គ្រោងដាក់​សម្ពោធ​ជា​ផ្លូវការ​នៅពេល​ខាងមុខ៕