សម្តេច ហ៊ុន សែន បញ្ជាក់ថា កម្ពុជាគ្មានសិទ្ធិចាត់អ្នកចូលរួមប្រជុំ G20 និង APEC ឡើយ

សង្គម​និង​សេដ្ឋកិច្ច

សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញមកបញ្ជាក់ពីការមិនមានអ្នកដំណាងចូលរួមក្នុងកិច្ចប្រជុំកំពូល G20 នៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី រយៈពេល ២ថ្ងៃ និងកិច្ចប្រជុំ APEC នៅបាងកក ប្រទេសថៃ ក្រោយសម្តេចតេជោតេស្តរកឃើញវិជ្ជមានកូវីដ១៩។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈសារជាសំឡេងនាយប់ថ្ងៃទី១៦ វិច្ឆិកានេះ សម្តេចតេជោ បានបញ្ជាក់ថា ការចូលរួមកិច្ចប្រជុំ G20 គឺអញ្ជើញដោយផ្ទាល់ពីប្រធានាធិបតីឥណ្ឌូណេស៊ីជាម្ចាស់ផ្ទះ ដោយអញ្ជើញប្រធានអាស៊ាន ឆ្នាំ២០២២ ទៅចូលរួម មិនមែនអញ្ជើញកម្ពុជានោះឡើយ ដោយគ្រាន់តែកម្ពុជាក្នុងឋានៈជាប្រធានអាស៊ានប៉ុណ្ណោះ។ ក្នុងន័យនេះ សម្រាប់កម្ពុជាមិនមានសិទ្ធិក្នុងការចាត់អ្នកដំណាងចូលរួមឡើយ ព្រោះក្របខ័ណ្ឌប្រធានអាស៊ាន។

សម្តេចនាយករដ្ឋមន្ត្រី ថ្លែងបញ្ជាក់បន្ថែមថា កម្ពុជាមិនមែនជាសមាជិក G20 នោះទេ ប្រសិនបើកម្ពុជាសមាជិកមានសិទ្ធិចាត់អ្នកដំណាងចូលរួមបាន។ យ៉ាងណា សម្តេចតេជោបានសម្តែងក្តីបារម្ភពីបញ្ហាសុវត្ថិភាពដល់អង្គប្រជុំ ខណៈដែលគណៈប្រតិភូកម្ពុជាជាង៤០នាក់មិនមានតេស្តរកឃើញកូវីដក៏ដោយ ប៉ុន្តែប្រសិនបើមានកម្ពុជាចូលរួមគឺបង្ហាញក្តីកង្វល់ដល់ឥណ្ឌូនេស៊ី។ ទន្ទឹមនឹងនោះសម្តេចក៏បានប្រគល់ឋានៈប្រធានអាស៊ានទៅប្រទេសឥណ្ឌូនេស៊ីជាអ្នកសម្របសម្រួល។

សូមជម្រាបថា ក្នុងកិច្ចប្រជុំកំពូល G20 និងកិច្ចប្រជុំ APEC សម្តេចតេជោគ្រោងនឹងថ្លែងសន្ទរកថា ក្នុងនាមជាប្រធានអាស៊ាន។ ក្រៅពីកិច្ចប្រជុំកំពូលទាំងពីរហើយនោះ សម្តេចក៏នឹងមានជំនួបជាមួយប្រធានាធិបតីចិន និងប្រធានាធិបតីបារាំង ព្រមទាំងថ្នាក់ដឹកនាំជាច្រើនប្រទេសទៀត៕