រដ្ឋមន្រ្តី​ក្រសួង​សាធារណការ​ ជឿជាក់​លើ​យានដ្ឋាន​អេក្លាស ផ្តល់​សេវា​ជួស​ជុល​រថយន្ត​កម្រិត​ស្តង់ដា​អន្តរជាតិ​

សង្គម​និង​សេដ្ឋកិច្ច

រដ្ឋមន្រ្តី​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​បាន​លើក​សរសើរ​ពី​សេវា​ជួសជុល​រថយន្ត​របស់​យានដ្ឋាន​អេក្លាសអូតូ ជា​យានដ្ឋាន​កម្រិត​ស្តង់ដា​អន្តរជាតិ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងពិធីបើកឱ្យដំណើរការជាផ្លូវការយានដ្ឋាន អេក្លាសអូតូ ដែលមាន​ទីតាំង​នៅផ្លូវជាតិលេខ១ ភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ នៅព្រឹកមិញ​នេះ លោក​រដ្ឋមន្រ្តី​បាន​ថ្លែង​បញ្ជាក់​ថា នៅ​ទូទាំង​ប្រទេស​មាន​យានដ្ឋាន​ជួសជុល​រថយន្ត​ ៣ ៧០០ កន្លែង តែ​​កម្រិត​ស្តង់ដា​អន្តរជាតិ​មិន​មាន​ច្រើន​ទេ។

លោក ស៊ុន ចាន់ថុល ​របាន​លើក​ឡើង​ថា ​យានយន្ត​អេក្លាស​អូតូ​​ដែល​បាន​បើក​សាខា​នៅ​ម្តុំ​បឹងស្នោនេះ អាច​ចាត់ទុក​ជា​យានដ្ឋាន​កម្រិត​ស្តងដា ISO អន្តរជាតិ​ ដែល​មាន​​ក្រុម​បច្ចេកទេស​កម្រិត​ខ្ពស់ និង​គ្រឿង​បរិក្ខារទំនើប។

លោក​ក៏​លើកទឹកចិត្ត​ដល់​​យានដ្ឋាន​​ពង្រី​កសាខា​ឲ្យ​កាន់​តែ​ច្រើន ​សម្រាប់​ផ្តល់​សេវា​ដល់​អតិថិជន​ដែល​ត្រូវ​ការសេវា​ជួសជុល​រថយន្ត​នានា និង​រួម​ចំណែក​បញ្ចៀស​គ្រោះថ្នាក់​លើ​ដង​ផ្លូវ​ផ​ងដែរ។

បើ​តាម​លោក​រដ្ឋមន្រ្តី ក្នុង​មួយ​ថ្ងៃ​មាន​ជនរងគ្រោះ​ ៥ នាក់​បាន​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ ដែល​​កត្តា​មួយចំនួន​​ក៏​បង្ក​ដោយសារ​យានយន្ត​នេះ​ដែរ ដែល​មាន​បញ្ហា​បច្ចេកទេស​ហើយ​មិន​បាន​ត្រួត​ពិនិត្យ​បាន​ត្រឹមត្រូវ។

លោក​ស៊ុន ចាន់​ថុល​បាន​បន្ត​ថា បច្ចុប្បន្ន​ចំនួន​រថយន្ត​ដែល​បាន​ចុះបញ្ជីនៅកម្ពុជា បានកើនឡើងដល់ប្រមាណ ៩២០,០០០គ្រឿង ហើយរថយន្ត​ដែល​មាន​អាយុ​ក្រោម ១០ ឆ្នាំ មាន​តែ​ជាង ១១ម៉ឺន​គ្រឿង ក្រៅ​ពីនោះ​សុទ្ធ​តែ​រថយន្ត​ចាស់ៗ​ដែល​ងាយ​បង្ក​គ្រោះថ្នាក់៕