សណ្ឋាគារ​ Novotel លំដាប់​អន្តរជាតិ​ ​នៅ​បឹងកេងកងចេញ​រូបរាង​បណ្តើរៗ ក្រោយ​សាងសង់ជិត ៤ ឆ្នាំ​

សង្គម​និង​សេដ្ឋកិច្ច

សណ្ឋាគារលំដាប់ផ្កាយ Novotel ស្ថិត​នៅ​តំបន់​ដ៏​មមាញឹក​បឹងកេងកង​ កំពុង​រំលេង​រូបរាង​ ខណៈ​ក្រុម​បច្ចេកទេស​កំពុង​សម្រុក​បញ្ចប់​គ្រោង​អគារ។ នៅពេលក្រុម​ការងារឧកញ៉ាញូស៍​​ចុះ​ទៅពិនិត្យ​ទីតាំង​ផ្ទាល់​កាលពី​ពេល​ថ្មីៗ​នេះឃើញ​ថា ការដ្ឋាន​សាងសង់កំពុង​ធ្វើ​យ៉ាង​មមាញឹក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សណ្ឋាគារ Novotel ជាសណ្ឋាគារស្ថិតក្រោមក្រុមហ៊ុនលំដាប់អន្តរជាតិរបស់បារាំង AccorHotels ដែល​មានមូលដ្ឋាននៅប្រទេសបារាំង។

គម្រោងសណ្ឋាគារ​ Novotel នៅភ្នំពេញចាប់ផ្តើមឡើងតាំងពីឆ្នាំ២០១៧។ សណ្ឋាគារ​យីហោ​លំដាប់ល្បីឈ្មោះ​នេះ មានបន្ទប់​សរុប​ចំនួន ២៥៤បន្ទប់ និង​ក៏​​រួមបញ្ចូលទាំងហាងទំនិញ និងភោជនីដ្ឋានផងដែរ៕