ភ្នំពេញ នឹងសាងសង់ស្ពានអាកាសថ្មី ចំនួន២ទីតាំងបន្ថែមទៀត

សង្គម​និង​សេដ្ឋកិច្ច

រដ្ឋបាលរាជធានីភ្នំពេញ នឹងសាងសង់ស្ពានអាកាសថ្មី ចំនួន២ទីតាំងបន្ថែមទៀត ដើម្បីកាត់បន្ថយភាពកកស្ទះ ចរាចរណ៍ ក្នុងរាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានអោយដឹងថា ទីតាំងដែលត្រូវសាងសង់ស្ពានអាកាសនោះរួមមាន៖
១-សាងសង់ស្ពានអាកាសនៅទីតាំងប្រសព្វរវាងមហាវិថី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មហាវិថី ព្រះមុនី្នវង្ស និងវិថី កងយោធពលខេមរភូមិន្ទ (ផ្លូវលេខ ២៧១)
២-សាងសង់ស្ពានអាកាសនៅទីតាំងស្តុបសុិនជូរីប្លាស្សា ប្រសព្វរវាងមហាវិថី សហព័ន្ឋរុស្សុី មហាវិថី សម្តេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល (ផ្លូវលេខ ២០០៤) និងផ្លូវលេខ ២០១១ ។

គិតត្រឹមខែសីហា ឆ្នាំ២០២២នេះ ក្នុងគោលដៅដោះស្រាយបញ្ហាកកស្ទះចរាចរណ៍អាជ្ញាធររាជធានីភ្នំពេញ បានសាងសង់ស្ពានអាកាសចំនួន៧កន្លែងហើយ រួមមាន ស្ពានអាកាសក្បាលថ្នល់ ស្ពានអាកាសស្ទឹងមានជ័យ ស្ពានអាកាស៧មករា ស្ពានអាកាស៥មករា ស្ពានអាកាសផ្សារដីហុយ ស្ពានអាកាសចោមចៅ និងស្ពានអាកាសកាត់ផ្លូវជាតិលេខ៥ក្នុងខណ្ឌឬស្សីកែវ កំពុងសាងសង់។