ក្រសួងប្រៃសណីយ៍ ​​កំពុង​ធ្វើ​ឱ្យ​បុរី​ជាង​១០០​នៅ​ភ្នំពេញ​ មាន​សេវា​អ៊ីនធើណែត​ប្រើប្រាស់​ពេញ​លេញ

សង្គម​និង​សេដ្ឋកិច្ច

ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ​​បាន​​លើក​ឡើង​ថា ក្រុម​ការងារ​របស់​​លោក​ ​​កំពុង​ធ្វើការ​ជាមួយ​​ម្ចាស់​គម្រោង​បុរី​នានា​ ប្រមាណ​ជាង ១០០​ នៅ​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើ​យ៉ាង​ណា​ ឱ្យ​មាន​សេវា​អ៊ីនធើណែត​ប្រើ​ប្រាស់​ពេញ​លេញ ​​​ក្នុង​រយៈពេល​ប្រហែល​១​ឆ្នាំ​ទៀត​​ ដែល​ជា​ឱកាស​ជួយ​ជម្រុញ​ជីវភាព​ប្រជាជន និង​កំណើន​សេដ្ឋកិច្ច​ជាតិ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុង​កិច្ចប្រជុំអន្តរក្រសួង ដើម្បី​ពិនិត្យ និងផ្តល់ធាតុចូលលើសេចក្តីព្រាងគោលនយោបាយ​ជាតិ​ស្តីពីការ​អភិវឌ្ឍវិស័យ​ឌីជីថល ២០៣០ កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​២០២២ ឯកឧត្តម ជា វ៉ាន់ដេត ​​បាន​បញ្ជាក់​ថា៖ “យើង​កំពុង​ខិត​ខំ​ដើម្បី​លុប​​បំបាត់​ភាព​ផ្តាច់មុខ និង​​ភាព​អត់​មាន​សេវា​អ៊ីនធើណែត​នៅ​តាម​បុរី។ ខ្ញុំ​បាន​បង្កើត​ក្រុម​ការងារ​ចំនួន​៨ ដើម្បី​ធ្វើការ​ជាមួយ​បុរី​ជាង​១០០​នៅ​ភ្នំពេញ និង​កំពុង​ធ្វើ​ការ​រាល់​សប្តាហ៍។ ឥឡូវ​បាន​ឯកភាព​គ្នា​មួយ​ចំនួន ដោយ​បុរី​ខ្លះ​​​គេ​អនុញ្ញាត​ឱ្យ​សាង​សង់​បង្គោល​អង់តែន និង​ជីក​លូ​អូស​ខ្សែ​អ៊ីនធើណែត​ចូល​ហើយ។ អ្នក​នៅ​បុរី​ ជា​អ្នក​ដែល​ប្រើ​ប្រាស់​សេវា​អ៊ីនធើណែត​ច្រើន ព្រោះ​ពួកគាត់​​ភាគ​ច្រើន​ជា​អ្នក​ធ្វើ​ការ និង​ជា​អ្នក​រកស៊ី”៕