គាំទ្រសមរភូមិមុខ! ក្រុមយុវជនបូជាការពារយុត្តិធម៌ នាំយកអំណោយសប្បុរសជនប្រគល់ជូនវីរកងទ័ព

សង្គម​ និង​សេដ្ឋកិច្ច

ក្នុងស្មារតីខ្មែរតែមួយ! នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥នេះ ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ក្រោមការចង្អុលបង្ហាញពីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បាននាំយកអំណោយមានគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់របស់សហព័ន្ធយុវជនបូជាការពារយុត្តិធម៌ និងសប្បុរសជនដែលចូលរួមជាមួយ ទៅប្រគល់វីរកងទ័ពជួរមុខដែលកំពុងឈរជេីងការពារដែនអធិបតេយ្យ បូរណភាពទឹកដីកម្ពុជា តាមខ្សែព្រំដែនកម្ពុជា-ថៃ និងបងប្អូនប្រជាពលរដ្ឋភៀសសឹក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងស្មារតីនេះ ក្រុមយុវជនបានបង្ហាញពីការសាមគ្គីផ្ទៃក្នុងដ៏រឹងមាំ និងការលើកទឹកចិត្តគាំទ្រកងទ័ពជួរមុខ និងប្រជាជនភៀសសឹក ជាពិសេសបង្ហាញការគាំទ្រ និងជឿជាក់សម្តេចតេជោ សម្តេចធិបតី រាជរដ្ឋាភិបាល និងវីរកងទ័ព ដ៏អង់អាចក្លាហាន ដើម្បីការពារបូរណភាពទឹកដី។

គួរឲ្យដឹងថា ចាប់តាំងពីមានការវាយប្រហារឈ្លានពាន ពីយោធាថៃមកលើដែនអធិបតេយ្យកម្ពុជា, អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានចាត់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ រៀបចំស្បៀងអាហារ និងសម្ភារៈប្រើប្រាស់ ដែលក្នុងនោះក៏មានបងប្អូនប្រជាពលរដ្ឋចូលរួមជាមួយក្រុមយុវជនផងដែរ ដើម្បីនាំយកទៅប្រគល់ជូនវីរកងទ័ពជួរមុខ និងជនភៀសសឹក ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋ៕