ប្រធានគណបក្សមីយ៉ាន់ម៉ាថា សម្តេចធិបតី ជាមេដឹកនាំមានបទពិសោធន៍ច្រើនខាងវិស័យកងទ័ព

សង្គម​ និង​សេដ្ឋកិច្ច

ប្រធានគណបក្សសហភាពសាមគ្គី និងអភិវឌ្ឍន៍មីយ៉ាន់ម៉ា បានកោតសសើរ និងចាត់ទុក សម្ដេចធិបតី ហ៊ុន ម៉ាណែត ជាអ្នកដឹកនាំមួយរូប ដែលពោរពេញដោយសមត្ថភាព ចំណេះដឹង និងមានបទពិសោធន៍ច្រើនខាងវិស័យទ័ព។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការនេះលើកឡើបែបនេះ នៅក្នុងជំនួបពិភាក្សារវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ជាមួយ លោក U Khin Yi ប្រធានគណបក្សសហភាពសាមគ្គី និងអភិវឌ្ឍន៍មីយ៉ាន់ម៉ា កាលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥។

នាឱកាសនោះ លោក U Khin Yi បានបង្ហាញនូវសេចក្ដីសោមនស្សដែលបានមកបំពេញទស្សនកិច្ចសាជាថ្មីម្ដងទៀតនៅកម្ពុជា ខណៈលោកក៏កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះភាពដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចបវរធិបតី ដែលជាថ្នាក់ដឹកនាំមួយរូប ពោរពេញដោយសមត្ថភាព ចំណេះដឹង និងជាពិសេស មានបទពិសោធន៍ច្រើន ខាងវិស័យកងទ័ព។

ជាមួយគ្នានេះ លោកបន្តថា គោលបំណងនៃដំណើរទស្សនកិច្ចរបស់លោកនាពេលនេះ គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងគណបក្សសហភាពសាមគ្គី និងអភិវឌ្ឍន៍មីយ៉ាន់ម៉ា និងគណបក្សប្រជាជនកម្ពុជា ដោយផ្ដោតទៅលើការភ្ជាប់ទំនាក់ទំនងទៅលើយុវជន ស្ត្រី និងកិច្ចសហប្រតិបត្តិការលើការងារបណ្ដាញផ្សព្វផ្សាយ។

ជាការឆ្លើយតប, សម្ដេចធិបតី បានស្វាគមន៍គណៈប្រតិភូដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា ព្រមទាំងបានសម្ដែងនូវការរីករាយចំពោះវឌ្ឍនភាពនៃទំនាក់ទំនងរវាងគណបក្សទាំងពីរ ខណៈសម្ដេចធិបតីបានជំរុញ លើកទឹកចិត្ត និងគាំទ្រចំពោះការបន្តពង្រឹងទំនាក់ទំនងរវាង រដ្ឋនិងរដ្ឋ ក៏ដូចជាបក្ស និងបក្ស ពិសេសក្នុងក្របខ័ណ្ឌយុវជន នៃប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរថែមទៀតផងដែរ៕អត្ថបទ៖ហ្សាលីន