វិទ្យាស្ថានតេជោសែន ជ្រើសសិក្ខាកាម ១២៥នាក់ ចូលរៀនវគ្គបច្ចេកទេសយានយន្ត ហើយមានឱកាសធ្វើការនៅក្រុមហ៊ុន RMA Group

សង្គម​និង​សេដ្ឋកិច្ច

វិទ្យាស្ថានតេជោសាធារណការ និងដឹកជញ្ជូន ប្រកាសជ្រើសរើសបេក្ខជន/បេក្ខនារីចូលរៀនវគ្គបណ្តុះបណ្តាលបច្ចេកទេសយានយន្ត (Automotive Service Technical)។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន នឹងជ្រើសរើសសិក្ខាកាមចំនួន១២៥នាក់ (អាទិភាពចំពោះបេក្ខនារីចំនួន២០នាក់) ឱ្យចូលរៀនវគ្គបណ្តុះបណ្តាលបច្ចេកទេសយានយន្ត រយៈពេល០៤ខែ។

សូមជម្រាបជូនថា កំឡុងពេលទទួលការបណ្តុះបណ្តាលសិក្ខាកាមនឹងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ ទទួលបានចំណេះដឹង និងជំនាញបច្ចេកទេសយានយន្តពិតប្រាកដ ក៏ដូចជាឱកាសចុះហាត់ការផ្ទាល់នៅក្រុមហ៊ុន RMA Group។ លើសពីនេះទៅទៀត បន្ទាប់ពីបញ្ចប់ការសិក្សារយៈពេល០៤ខែ សិក្ខាកាមនឹងមាន ឱកាសទទួលបានការងារជាច្រើននៅក្រុមហ៊ុន RMA Group ផងដែរ។

ផុតកំណត់ថ្ងៃទទួលពាក្យ៖ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២

សូមទាញយកពាក្យសុំចុះឈ្មោះចូលរៀនតាមរយៈតំណរភ្ជាប់ខាងក្រោម៖
https://bit.ly/3FhsheH