អគារ​ Prince Times Square ប្រមូលផ្តុំដោយហាងទំនើបៗទាន់សម័យបំផុត បើកសម្ពោធជាផ្លូវការ

សង្គម​និង​សេដ្ឋកិច្ច

នា​ព្រឹក​ថ្ងៃ​អង្គារ​ ​ទី​០៧ ខែមិថុនា ឆ្នាំ​២០២២​នេះ​ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃ​គណៈអភិបាល​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​សម្ពោធអគារពហុមុខងារ ព្រីនស៍ ថាមស៍ សឃែ្វរ ( Prince Times Square) នៃ​ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប របស់អ្នកឧកញ៉ា​ ចេន ហ្ស៊ី ស្ថិតតាមបណ្ដោយ​មហាវិថី​ព្រះ​នរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលមានអាហារឆ្ងាញ់ៗ និងទំនិញទាន់សម័យបំផុតនៅភ្នំពេញ ព្រីនស៍ ថាមស៍ សឃ្វែរ បើកដំណើរការសាកល្បងចាប់ពីថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០២២។ ក្នុងនាមជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលមានអាហារឆ្ងាញ់ៗ និងទំនិញទាន់សម័យបំផុតនៅភ្នំពេញ ព្រីនស៍ ថាមស៍ សឃ្វែរ បានលេចរូបរាង​ជា​ផ្លូវការ​ហើយ។

ហាងរបស់ព្រីនស៍ ថាមស៍ សឃ្វែរ ត្រូវបានសាងសង់បែរមុខទៅផ្លូវធ្វើដំណើរ និងមានទំហំសរុប ៥,២៧៨ម៉ែត្រ​ការ៉េ។ ព្រីនស៍ ថាមស៍​ សឃ្វែរ ប្រមូលផ្តុំទៅដោយភោជនីយដ្ឋានល្បីៗជាច្រើននៅខ្មែរ ដូចជា Da Tang Restaurant ដែលមានអាហារពិសេសរបស់ទីក្រុងស៊ីអាន ប្រទេសចិន និងChuan Ma Po ដែលមានស៊ុប​ចង្កាក់​ហិលរសជាតិ Sichuan ជាដើម​ ដែលអាចបំពេញនូវរាល់តម្រូវការទាំងការញ៉ាំ និងការលេងកម្សាន្ត៕