កម្ពុជា-ថៃ ពន្លឿនរៀបចំច្រកព្រំដែនថ្មដា ឲ្យក្លាយជាច្រកអន្តរជាតិ ដើម្បីភ្ជាប់ខឿនសេដ្ឋកិច្ចរួមគ្នា

សង្គម​និង​សេដ្ឋកិច្ច

តាមរយៈប្រជុំពិភាក្សាជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ទេសចរណ៍ និងលើកកម្ពស់ច្រកព្រំដែនថ្មដា ខេត្តពោធិ៍សាត់​ កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ អាជ្ញធរកម្ពុជា-ថៃ បានកំពុងជំរុញការរៀបចំច្រកព្រំដែនថ្មដា ខេត្តពោធិ៍សាត់ទល់នឹងខេត្តត្រាត ឱ្យក្លាយជាច្រកព្រំដែនអន្តរជាតិឆាប់ៗខាងមុខ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចប្រជុំពិភាក្សានេះ ដឹកនាំដោយ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តពោធិ៍សាត់ និងភាគីថៃ លោក កានឆៃ ថេពវរៈឆៃ និងលោក ណៈរុង ថេពសេនា អភិបាលរងខេត្តត្រាត ព្រមទាំង មន្ត្រីពាក់ព័ន្ធនៃប្រទេសទាំងពីរ។ 

ភាគីទាំងពីរបានឲ្យដឹងថា រដ្ឋបាលខេត្តពោធិ៍សាត់ និងរដ្ឋបាលខេត្តត្រាតបានយល់ស្របគ្នា ដើម្បីធ្វើរបាយការណ៍គោរពជូនរាជរដ្ឋាភិបាលរៀងៗខ្លួនក្នុងការជំរុញបើកច្រកអន្តរជាតិថ្មដា-បានថាសេនឱ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន សំដៅតភ្ជាប់ខឿនសេដ្ឋកិច្ច និងទេសចរណ៍ ជាប្រយោជន៍របស់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។

គួរបញ្ជាក់ដែរថា តាមរយៈកិច្ចពិភាក្សាខាងលើ ភាគីទាំងពីរ ក៏បានឯកភាពថា ទទួលយកការរៀបចំកិច្ចប្រជុំរៀងរាល់៣ខែម្តង ឆ្លាស់វេនគ្នា ដែលត្រូវធ្វើឡើងរវាងអភិបាលខេត្តទាំង២ ដើម្បីពិភាក្សាផ្លាស់ប្តូរយោបល់ ឈានទៅរកផ្លូវមួយដែលល្អរួមគ្នាក្នុងការពន្លឿនបើកច្រកអន្តរជាតិខាងលើឱ្យទទួលបានជោគជ័យផងដែរ៕ អត្ថបទ៖ រង្សី