IMF ជួប​មន្រ្តី​ក្រសួង​សាធារណការ ស្វែងយល់អំពីការ​ទទួល​​ហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍

សង្គម​និង​សេដ្ឋកិច្ច

កាលពីម្សិលមិញ មន្រ្តីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន បានទទួលជួបប្រតិភូតំណាងមូលនិធិរូបិយវត្ថុអន្តរជាតិប្រចាំកម្ពុជា (IMF) ដែល​ជំនួប​បាន​លើកពិភាក្សាការងារទាក់ទងនឹងការទទួលបានហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ផែង សុវិជ្ជានោ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បាន​ថ្លែងថា ​ក្នុង​កិច្ចប្រជុំនេះផ្តោតជាសំខាន់លើការស្វែងយល់អំពីព័ត៌មានទាក់ទងនឹងការទទួលបានហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍ ជាពិសេសពាក់ព័ន្ធនឹងនីតិវិធីដំណើរការនៅក្នុងការធ្វើការជាមួយអង្គការដៃគូអភិវឌ្ឍន៍នានាលើវិស័យផ្សេងៗរបស់ក្រសួង និងកិច្ចសហប្រតិបត្តិការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដូចជា៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងផែនការ។

ក្នុងជំនួប​នោះ​ដែរ លោក រដ្ឋលេខាធិការ​ក្រសួងសាធារណការ​ក៏​បានជម្រាបជូនអំពីគម្រោងអាទិភាពនានារបស់ក្រសួងពាក់ព័ន្ធជាមួយនឹងវិស័យផ្លូវទឹក ផ្លូវដែក ផ្លូវគោក កំពង់ផែ ផែនការភស្តុភារកម្ម និងកិច្ចសហប្រតិបត្តិការរវាងក្រសួងជាមួយនឹងដៃគូអភិវឌ្ឍន៍កន្លងរហូតមកដល់បច្ចុប្បន្ន។

ជាការ​ឆ្លើយតប តំណាង​ភាគី IMF ក៏​បានស្នើឱ្យក្រសួងចែករំលែកបទព័ត៌មាន និងបទពិសោធន៍ទាក់ទងនឹងការទទួលបានហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍ តាមរយៈកិច្ចសហប្រតិបត្តិការជាមួយនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធ៕