ក្រសួងការងារ បង្ហាញ​កាល​​​វិភាគ​នៃ​ការចរចាប្រាក់​ឈ្នួល​​អប្ប​បរមារបស់កម្មកររោងចក្រកាត់ដេរ សម្រាប់​ឆ្នាំ​២០​២៣

សង្គម​និង​សេដ្ឋកិច្ច

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២នេះ បាន​ប្រកាសអំ​ពី​កាល​​​វិភាគនៃ​ការចរ​​ចា​​ប្រាក់​​ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរផលិតស្បែកជើង និង​ផលិត​​​ផលិតផលធ្វើដំណើរ និងកាបូប នៅក្នុង​ប្រទេ​សកម្ពុជា សម្រាប់ឆ្នាំ២០២៣ ខាងមុខនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងការងារបានបញ្ជាក់ថា ការពិភាក្សាអំពីការដំឡើងប្រាក់ឈ្នួល នឹងធ្វើទៅ​តាមកាល​បរិច្ឆេទ​ដូច​ខាងក្រោម៖

* ខែកក្កដា ឆ្នាំ២០២២ ជាការចាប់ផ្តើមពិភាក្សា ជាលក្ខណៈផ្ទៃក្នុងរបស់ភាគីនីមួយៗ

* ខែសីហា ឆ្នាំ២០២២ ជាការចាប់ផ្តើមពិភាក្សា ជាលក្ខណៈទ្វេភាគី និងត្រីភាគី

* ខែកញ្ញា ឆ្នាំ២០២២ បើកកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដើម្បីសម្រេច​​ប្រាក់ឈ្នួលអប្បបរមាផ្នែក​វាយន​ភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៣

* ថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ ជាកាលបរិច្ឆេទចូលជាធរមានប្រាក់ឈ្នួលអប្បបរមា។

ក្រសួងការងារ បានណែនាំឱ្យ គ្រប់ភាគីទាំងអស់ត្រូវប្រើប្រាស់ទិន្នន័យផ្លូវការស្របច្បាប់ និងការស្រាវ​ជ្រាវបែបវិទ្យា​សា​ស្រ្ត ដោយយោងលើលក្ខណវិនិច្ឆ័យបែបសង្គម (ស្ថានភាពគ្រួសារ អាត្រាអតិផរណា និងការចំណាយក្នុងការរស់នៅ) និង​លក្ខណ​​វិនិច្ឆ័យបែបសេដ្ឋកិច្ច (ផលិតភាព ភាពប្រកួតប្រជែង​របស់​ប្រទេស ស្ថានភាពទីផ្សារការងារ និងកម្រិតចំណេញ​របស់វិស័យ) ដូចមានកំណត់ក្នុងមាត្រា៥ នៃច្បាប់​ស្តីពីប្រាក់ឈ្នួលអប្បបរមា ដើម្បីធ្វើជាមូលដ្ឋានក្នុងការពិភាក្សា សម្រប​សម្រួលផ្ទៃក្នុង និងទទួល​បាន​គោលជំហររួមមួយ។

គ្រប់ភាគីទាំងអស់ក៏ត្រូវអនុវត្តតាមការណែនាំ និងវិធានការរបស់ក្រសួងសុខាភិបាល នៅគ្រប់កិច្ច​ប្រជុំ​របស់ខ្លួន ដើម្បី​​បន្តចូល​​រួម​ទប់​​ស្កាត់កុំឱ្យមានការឆ្លង និងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងប្រទេស​កម្ពុជា៕