ចៅស្រីឯកឧត្តម ជា សុផារ៉ា ម្នាក់ទៀត នឹងចូលរោងការឆាប់ៗនេះដែរ

សង្គម​និង​សេដ្ឋកិច្ច

កាលពីថ្ងៃអាទិត្យ ទី០៣ ខែកក្កដា ឆ្នាំ២០២២ ចៅស្រីរបស់​ឯកឧត្តម ជា សុផារ៉ា ​​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និងសំណង់ ម្នាក់​​មាន​ឈ្មោះ​​ថា​ ផន សុផានីសា ​​បាន​រៀបការ​ជាមួយ​​កូន​កំលោះ​មាន​ឈ្មោះ​ថា អ៊ឹង ឬទ្ធី ​យ៉ាង​កក្រើក​រួច​មក​ហើយ។ ​​យ៉ាងណាមិញ ​​​ក្នុង​ពេល​ឆាប់ៗ​​នេះ ​​ចៅ​ស្រី​របស់​ឯកឧត្តម​ម្នាក់​ទៀត ក៏​នឹង​ចូល​រោងជ័យ​រៀប​មង្គល​ការ​ផង​ដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈ​ទំព័រហ្វេសប៊ុក ឯកឧត្តម អ៊ាង សុផល្លែត ​​ដែល​ជាកូន​ប្រសារ​របស់​ឯកឧត្តម​ ជា សុផារ៉ា ​​បាន​បង្ហោះ​រូបភាព​​​សុំ​រៀបការ​ដ៏​ផ្អែម​ល្ហែម​របស់​កូន​ស្រី​ខ្លួន​ ​​កាល​ពី​​ថ្ងៃ​ទី​២៧ ខែ​មិថុនា ឆ្នាំ​២០២២​ ថា៖ “អបអរសាទរ​កូនសម្លាញ់។ ប៉ាសូមជូនពរកូនទាំងពីរឱ្យមានសំណាងល្អ ជោគជ័យលើរាល់ការងារ និងសុភមង្គលរហូត​តរៀងទៅ”។

សូមបញ្ជាក់​ថា ​​ចៅ​ស្រី​​ឯកឧត្តម ជា សុផារ៉ា ម្នាក់​ទៀត​នេះ​ មាន​ឈ្មោះ​ថា អ៊ាង និធិជូនីដឺណេ ​​​​​ជា​កូន​ស្រី​​របស់​​ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន និង​ជា​ជំនួយ​ការ​ផ្ទាល់​របស់​សម្តេច​តេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រកម្ពុជា និងភរិយា​​លោក​ជំទាវ ជា សុផាកន្នី។ ចំណែក​ឯ​កូន​កំលោះ​មាន​ឈ្មោះ​ថា ប៉ែន សំអាតសុទ្ធចិត្ត។ គូស្នេហ៍​មួយ​នេះ បាន​ប្រារព្វពិធី​ចែចូវ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០២០ និង​បាន​​បំពាក់​ចិញ្ចៀន​សុំ​រៀបការ​ នៅ​ឆ្នាំ​២០២២​នេះ ហើយនឹងគ្រោងចូលរោងជ័យក្នុងពេលឆាប់ៗនេះផងដែរ៕