សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតអោយឡានចង្កូតស្ដាំ អាចបង់ពន្ធ ដោយមិនចាំបាច់កែចង្កូត

សង្គម​និង​សេដ្ឋកិច្ច

ក្នុងពិធីសំណេះសំណាល ជាមួយគណៈប្រតិភូកីឡា អាស៊ានប៉ារ៉ាហ្គេម (ASEAN Para Games) នៅព្រឹកថ្ងៃទី០៦ កក្កដា នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានយល់ព្រមតាមសំណូមពរប្រជាពលរដ្ឋ ដោយអនុញ្ញាត​អោយ​រថយន្តចង្កូតស្ដាំ អាចបង់ពន្ធ ដោយ​​មិនចាំបាច់​​កែពីចង្កូតស្ដាំ ទៅចង្កូតឆ្វេងនោះឡើយ ដូច្នេះ អ្នកមិនបានមកបង់ពន្ធ ត្រូវមកបង់ពន្ធ អ្នកដែលបានកក់ប្រាក់ពន្ធ ត្រូវ​ទៅបង្គ្រប់ប្រាក់បង់ពន្ធ ដើម្បីទទួលបានស្លាកលេខប្រើប្រាស់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ត្រឹមថ្ងៃទី០៦ ខែកក្កដា ២០២២ នេះ មិនអនុញ្ញាត​អោយមានការនាំចូលបន្ត​​នូវ​ឡាន​​ចង្កូតស្ដាំនេះដាច់ខាត ការអនុញ្ញាតខាងលើ សម្រាប់តែឡានដែល​បានចរាចរនៅក្នុងកម្ពុជារួចហើយប៉ុន្នោះ ។

គួរបញ្ជាក់ថ គិតចាប់ពីថ្ងៃបើកយុទ្ធនាការកាលដើមខែកញ្ញា ឆ្នាំ២០២១ មកដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ដែលជា​ថ្ងៃ​បិទ​យុទ្ធនាការ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានប្រមូលពន្ធលើរថយន្តគ្មាន​ពន្ធជ្រកក្រោម​ផ្លាកលេខផ្សេងៗ បានជិត​១ម៉ឺនគ្រឿង ទទួលបានចំណូលជាង ៧៦លានដុល្លារអាមេរិក ។

ក្នុងចំណោមរថយន្តសរុបទាំងជិត១ម៉ឺនគ្រឿងនេះ ក្នុងនោះរថយន្តចង្កូតឆ្វេងមានចំនួន ជិត៣ពាន់គ្រឿង និង រថយន្ត​ចង្កូត​ស្តាំ​ដែលបានមកតម្កល់ប្រាក់កក់មានចំនួន ជិត៧ពាន់គ្រឿង។