កូនប្រុសរដ្ឋលេខាធិការក្រសួងដែនដីម្នាក់ ទទួលបានការតែងតាំងជាអគ្គនាយករង នៃក្រសួងដែនដី

សង្គម​និង​សេដ្ឋកិច្ច

តាមរយៈអនុក្រឹត្យលេខ ៤៨០ អនក្រ.តត ​​ចុះ​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ២០២២ ​​​​ដែល​ចុះ​ហត្ថលេខា​ដោយ​សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ​​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា ​​បាន​សម្រេច​​ប្រគល់​ភារកិច្ច​ជូន​លោក ទេព ង៉ែតពិសាល ​​ឱ្យ​បំពេញ​មុខងារ​ជា​ “អគ្គនាយករង” ​​នៃ​អគ្គនាយកដ្ឋានសំណង់ របស់​ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និង​សំណង់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
ឯកឧត្តម ទេព ធន (ខាងឆ្វេង) និងកូនប្រុស លោក ទេព ង៉ែតពិសាល (ខាងស្តាំ)

គួរ​បញ្ជាក់​ថា ​​​លោក ទេព ង៉ែតពិសាល ​​គឺ​ជា​កូន​ប្រុស​បង្កើត​របស់​​ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ​ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និង​សំណង់។ មុន​ឡើង​កាន់​តំណែង​ជា​អគ្គនាយករង​នេះ ​​លោក ង៉ែតពិសាល​ ​​​មាន​តួនាទី​ជា​អនុប្រធាន​នាយកដ្ឋាន​ភូមិសាស្ត្រ នៃ​អគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្ត្រ របស់​​ក្រសួង​ដែនដី​ផង​ដែរ។

ទោះបីកើតក្នុងគ្រួសារកូនអ្នកធំ និងមានជីវភាពធូរធារពិតមែន ប៉ុន្តែលោក ទេព ង៉ែតពិសាល ​​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​មនុស្ស​សាមញ្ញ រួសរាយរាក់ទាក់ ចេះជួយអ្នកដទៃច្រើន ​ឧស្សាហ៍ និងម៉ត់ចត់​​នឹងការងារ ជាពិសេស​ លោក​សកម្ម​​នឹង​ការងារ​សង្គម។ ពេលទំនេរ​ពីការងារ ​​មន្ត្រី​វ័យ​ក្មេង​ពោរពេញ​ដោយ​សមត្ថភាព​រូប​នេះ ​​តែង​តែ​ចំណាយ​ពេល​​ជាមួយ​គ្រួសារ ដែល​លោក​មាន​កូន​ស្រី​ពីរ​នាក់ និង​ចំណាយ​ពេល​ខ្លះ​ដើម្បី​​លេង​កីឡា​ជិះកង់ ​នៅ​ចុង​សប្តាហ៍៕