នាយិកាសាលា SIS៖ កិត្តិយសល្អបំផុត គឺការបំពេញប្រយោជន៍ដល់ខ្លួនឯង អ្នកដទៃ និងសង្គមជាតិ

សង្គម​និង​សេដ្ឋកិច្ច

លោកស្រីបណ្ឌិត​ ងឿន ផល្លីនពោធីតា នាយិកាសាលាអន្តរជាតិ អេស អាយ អេស (SIS) ​​​យល់​ថា​​កិត្តិយស​​ដ៏​ល្អ​បំផុត​នោះ គឺជា​ការ​បំពេញ​ប្រយោជន៍​​ដល់​ខ្លួនឯង អ្នកដទៃ និង​សង្គមជាតិ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាយិកា ក្រុមហ៊ុន ធីតា អេស អាយ អេស អេឌ្យូខេសិន រូប​នេះ​ បាន​សរសេរ​សារ​លើ​បណ្តាញ​សង្គម​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា៖ “កិត្តិយសដែលល្អប្រសើរ​បំផុត​នោះ គឺ​ការ​បំពេញ​ប្រយោជន៍​ព្រមៗ​គ្នា​ដល់​ខ្លួន​ឯង អ្នកដទៃ និង​សង្គម​ជាតិ”។ លោកស្រី ងឿន ផល្លីនពោធីតា តែងតែ​ចែក​រំលែក​ទស្សនៈល្អៗ​លើ​បណ្តាញ​សង្គម​ ដល់​យុវជន និង​សាធារណៈ​ជន ដើម្បី​ជា​បំណិន​ជីវិត​ល្អៗ​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ។​

គួរ​បញ្ជាក់​ថា សាលា​អន្តរជាតិ SIS ​​ជា​សាលាដ៏​ធំ​ និង​ទំនើប​មួយ​នៅ​​កម្ពុជា ដែល​មាន​សាស្ត្រាចារ្យ​ល្អៗ ស្រប​តាម​ស្តង់ដា​អន្តរជាតិ និង​មាន​ការ​ទទួល​ស្គាល់​យ៉ាង​ពេញ​លេញ​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា ​តាម​រយៈ​ប្រកាស​ចុះ​ថ្ងៃទី​៥ ខែ​មិថុនា ឆ្នាំ​២០០៦។ សាលាអន្តរជាតិ SIS ​​មាន​បើក​បង្រៀន​ចាប់ពី​កម្រិត​មត្តេយ្យ​សិក្សា​ដល់​មធ្យម​សិក្សា​ទុតិយភូមិ ថ្នាក់ទី១២ និង​ថ្នាក់​ភាសាអង់គ្លេស​ទូទៅ​គ្រប់​កម្រិត៕