ក្រសួងប្រៃសណីយ៍ ហាមប្រាមប្រតិបត្តិករទូរស័ព្ទបញ្ឈប់ផ្តល់សេវាកម្ចីលុយជូនអតិថិជន

សង្គម​និង​សេដ្ឋកិច្ច

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានណែនាំឲ្យប្រតិបត្តិករទូរសព្ទទាំងអស់ ត្រូវបញ្ឈប់ការប្រើប្រាស់សេវាខ្ចីលុយ ជូនអតិថិជនបន្តទៀត ដើម្បីជៀសវាងកុំឲ្យមានការភាន់ច្រឡំផ្សេងៗ ក្នុងគោលដៅការពារផលប្រយោជន៍របស់អ្នកប្រើប្រាស់។ នេះបើលិខិតជូនដំណឹងរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅយប់ថ្ងៃទី២២ កក្កដានេះ។

សាធារណជនអាចទស្សនាវីដេអូ ពន្យល់ពីវិធីផ្តាច់គម្រោងនេះ តាមរយៈទំព័រហ្វេសបុក ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ឬស្កេន QR Code ខាងក្រោម ឬតាមរយៈតំណភ្ជាប់ https://fb.watch/eq5gO55sjc/។

ទន្ទឹមនឹងនេះ ចំពោះអ្នកប្រើប្រាស់ ដែលជួបបញ្ហាផ្សេងពាក់ព័ន្ធនឹងសេវាទូរគមនាគមន៍ ក៏អាចប្តឹងតវ៉ាមកនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ តាមរយៈទូរសព្ទ ៦៧៨៩ ដើម្បីដោះស្រាយជូនផងដែរ។

ជាមួយគ្នានេះដែរ ក្រសួងប្រៃសណីយ៍ ក៏បានប្តេជ្ញាបន្តតាមដាន និងចាត់វិធានការយ៉ាងតឹងរ៉ឹងបំផុត ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ចំពោះប្រតិបត្តិករផ្តល់សេវាទូរសព្ទចល័តណា ដែលបានប្រព្រឹត្តខុស៕

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព