រាជរដ្ឋាភិបាល បង្កើត​ក្រុម​ការងារ​​តម្រង់​ទិស ដើម្បី​ដោះ​ស្រាយបញ្ហា​សំណង់ខុសច្បាប់ និង​ដីធ្លី​ក្នុង​តំបន់​​រមណី​យ​ដ្ឋាន​​​អង្គរ

សង្គម​និង​សេដ្ឋកិច្ច

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចតែងតាំងសមាសភាពក្រុមការងារតម្រង់ទិស ដើម្បីដោះស្រាយ បញ្ហា​សំណង់ខុសច្បាប់ និងដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោម​ការគ្រប់គ្រ​​​ង​របស់​​​អាជ្ញាធរជាតិអប្សរា។ សមាស​ភាព​​ក្រុមការងារនេះ មានលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជា​​ប្រធាន អមដោយអនុប្រធាន និងសមាជិក ១២​នាក់ផ្សេងទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងសេចក្តីសម្រេច ដែលចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពី ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ បានកំណត់តួនាទី និងភារកិច្ច ក្រុមការងារនេះ ដោយ​ស្របតាម​​​សេច​ក្ដីសម្រេចលេខ២៦ សសរ ចុះថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ ស្តីពីការបង្កើតក្រុម​ការងារតម្រង់ទិស ដើម្បីដោះស្រាយបញ្ហាសំណង់ខុសច្បាប់ និងដីធ្លីក្នុង តំបន់​​រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ៕