អភិបាលខណ្ឌ និងស្នងការរងខេត្ត ៣រូប ឡើងមកកាន់ដំណែងជាអភិបាលរងរាជធានីភ្នំពេញ

សង្គម​និង​សេដ្ឋកិច្ច

លោក ឃ្លាំង ហួត លោក សុខ ពេញវុធ និងលោក ហ៊ុន សុរិទ្ធី ត្រូវបានរាជរដ្ឋាភិបាល សម្រេចតែងតាំងជាអភិបាលរងរាជធានីភ្នំពេញ។ នេះបើតាមអនុក្រឹត្យចំនួនពីរទំព័រចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មុនឡើងមកកាន់ជាអភិបាលរងរាជធានីភ្នំពេញ លោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វារ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងលោក ហ៊ុន សុរិទ្ធី ជាស្នងការរង​ទទួលបន្ទុកផែនអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។

លោក ឃ្លាំង ហួត
លោក សុខ ពេញវុធ

លោក ហ៊ុន សុរិទ្ធី ក៏ធ្លាប់កាន់ដំណែងជាអនុប្រធាន​នាយកដ្ឋាន ជនបរទេសអន្តោប្រវេសន៍ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ផងដែរ៕

លោក ហ៊ុន សុរិទ្ធី