សម្តេចតេជោ ហ៊ុន សែន ជូនពរថ្នាក់ដឹកនាំអាស៊ានដែលជាមិត្តចាស់យូរឆ្នាំនិងសូមគោរពលាពីចម្ងាយ

សង្គម​និង​សេដ្ឋកិច្ច

កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ នៅទីក្រុងហ្សាការតា ដែលលោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ីជាប្រធានប្តូរវេនបានចាប់ផ្តើមបើកកិច្ចប្រជុំពេញអង្គជាផ្លូវការ នាព្រឹកថ្ងៃអង្គារ ទី៥ កញ្ញា ២០២៣។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីបណ្ដាថ្នាក់ដឹកនាំអាស៊ាន និងផ្នែកពាក់ព័ន្ធសំខាន់ៗជាច្រើនទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅរសៀលថ្ងៃអង្គារនេះសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី បានចេញសាររំលឹកអតីតកាលសម្តេចចូលរួមកិច្ចប្រជុំអាស៊ានដំបូង នៅឆ្នាំ១៩៩៩ ដែលកាលណោះសម្តេចមានវ័យក្មេងជាងគេក្នុងចំណោមប្រទេសអាស៊ានទាំំង ១០។ ការណ៍នេះសម្តេចបញ្ជាក់ថា ហាក់ដូចជាគាប់ជួន ឬទេវតារៀបចំ ខណៈកិច្ចប្រជុំកំពូលអាស៊ានឥណ្ឌូនេស៊ីជាម្ចាស់ កម្ពុជាមាននាយករដ្ឋមន្រ្តីវ័យក្មេងជាងគេបង្គស់ដែលបានចូលរួម គឺសម្តេចមហាបវរធិបតី ហ៊ុន សែន ទើបឡើងកាន់តំណែងនាករដ្ឋមន្រ្តីមិនទាន់បានមួយខែផង នៅថ្ងៃទី២២ ខែសីហាកន្លងទៅ។

សារជាសំណេរអមដោយរូបភាពជាច្រើនសន្លឹកលើបណ្តាញសង្គមតេឡក្រាម នៅថ្ងៃអង្គារនេះសម្តេចតេជោ ហ៊ុន សែន ប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានសរសេរយ៉ាងដូច្នេះថា «កាលខ្ញុំចូលរួមប្រជុំអាស៊ានលើកដំបូងដែលជាការប្រជុំកំពូលអាស៊ានលើកទី៣ នៅហ្វីលីពីនឆ្នាំ១៩៩៩ ខ្ញុំជានាយករដ្ឋមន្ត្រី ដែលមានវ័យក្មេងជាងគេ ក្នុងចំណោមប្រទេសអាស៊ាន១០ គឺមានអាយុ៤៧ឆ្នាំ»។

សម្តេចតេជោបានគូសបញ្ជាក់ថា ពេលនេះការប្រជុំកំពូលលើកទី៤៣ ដែលឥណ្ឌូណេសុី ធ្វើជាម្ចាស់ផ្ទះ សម្តេចធិបតី ហ៊ុន ម៉ាណែត គឺជានាយករដ្ឋមន្ត្រី ដែលក្មេងជាងគេក្នុងចំណោមប្រទេសអាស៊ាន១១ រាប់ទាំងទីម័រខាងកើត ដែលមានវ័យ ៤៥ឆ្នាំ។ ជាមួយគ្នានេះ សម្តេចតេជោអតីតនាយករដ្ឋមន្រ្តីបានកាន់តំណែងយូរជាងគេក្នុងពិភពលោក បានជូនពរថ្នាក់ដឹកនាំអាស៊ាន ដែលជាមិត្តចាស់យូរឆ្នាំនិងសូមគោរពលាពីចម្ងាយផងដែរ៕