អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃម្នាក់ ត្រូវបានបញ្ចប់មុខដំណែង

សង្គម​និង​សេដ្ឋកិច្ច

ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា សម្រេចបញ្ចប់មុខតំណែង លោក ជា ប៊ុនហេង ពីអនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឧត្តមសេនីយ៍ឯក ជា ប៊ុនហេង អនុរដ្ឋលេខាធិការ និងជាអគ្គលេខាធិការក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ។ កាលពីដើមឆ្នាំ២០០២នេះ លោកត្រូវបានជ្រើសរើសជាប្រធានសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា ដឹកនាំអាណត្តិទី៣ ​ពីឆ្នាំ២០២២ ដល់២០២៦។

នៅឆ្នាំ២០១៩ លោក ជា ប៊ុនហេង ត្រូវបានបោះឆ្នោតឲ្យ​ធ្វើជា​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ទូក​កា​នូ​ និង​រ៉ូ​អ៊ីង​កម្ពុជា ជំនួស​លោក មាស សារិន ដែល​ឡើងទៅ​កាន់​តួនាទី​ជា​អនុប្រធាន​អចិ​ន្ត្រៃ​យ៍ ក្នុង​អាណត្តិ​ទី​៤​៕