បុគ្គលិកប៉ុស្តិ៍ទូរទស្សន៍បាយ័ន លោក អេង រិទ្ធី ឡើងជាអភិបាលរងខេត្តស្វាយរៀង

សង្គម​និង​សេដ្ឋកិច្ច

រាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន សម្រេចតែងតាំងលោក ម៉ែន អេង ហៅ អេង រិទ្ធី ជាអភិបាលរងខេត្តស្វាយរៀង ដែលមានឋានន្ដរស័ក្ដិឧត្ដមមន្ដ្រី ថ្នាក់លេខ៤ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទន្ទឹមនឹងនោះក៏មានមន្រ្តីរាជការចំនួន ៣រូបទៀត ត្រូវបានតែងតាំងអភិបាលរងខេត្តស្វាយរៀង រួមមាន៖ លោក ប៉េង ពោធិ៍សា មានឋានន្តរស័ក្តិឧត្តមអភិបាល ថ្នាក់លេខ ៦ នៃក្របខ័ណ្ឌមន្រ្តីរាជការនៃក្រុមនីតិបញ្ញត្តិ លោក សុខា រ៉ាម ឋានន្ដរស័ក្ដិវរមន្ដ្រី ថ្នាក់លេខ១ និងលោកស្រី យក់ ស៊ីណាត ឋានន្ដរស័ក្ដិវរមន្ដ្រី ថ្នាក់លេខ៣។

គួររម្លឹកថា លោក អេង រិទ្ធី អតីតសិល្បករ និងជាឧត្តមសេនីយ៍ត្រីនៃកងយោធពលខេមរៈភូមិន្ទក្រសួងការពារជាតិ។ បន្ថែមទៀតនោះ លោកក៏ជាថ្នាក់ដឹកនាំមួយរូបនៅអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័នផងដែរ។

មុនទទួលបានដំណែងអភិបាលរងខេត្តស្វាយរៀង លោក អេង រិទ្ធី ក៏មានត្រូវ​បាន​តម្លើង​ឋានន្តរសក្ដិ​ស្មើ​អនុរដ្ឋលេខាធិការ គណៈ​កម្មការ​សិទ្ធិ​មនុស្ស​កម្ពុជា ដែល​ឡាយ​ព្រះ​ហត្ថលេខា​ដោយ​ព្រះមហាក្សត្រ កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨៕