ខេត្តត្បូងឃ្មុំ ទទួលបានអភិបាលរងខេត្តចំនួន ៤បន្ថែម

សង្គម​និង​សេដ្ឋកិច្ច

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា សម្រេចតែងតាំងមន្ដ្រីរាជការចំនួន ៤រូប ជាអភិបាលរងខេត្តត្បូងឃ្មុំ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មន្ដ្រីរាជការ ៤រូប ដែលត្រូវបានតែងតាំងជាអភិបាលរង នៃគណៈអភិបាលខេត្តត្បូងឃ្មុំ រួមមាន៖

ទី១/ លោក ម៉ៅ ឌុច ឋានន្ដរស័ក្ដិឧត្ដមមន្ត្រី ថ្នាក់លេខ៣ នៃក្របខ័ណ្ឌមន្ដ្រីរាជការ នៃក្រុមនីតិប្បញ្ញត្ដិ ជាអភិបាលរងខេត្ត

ទី២/ លោក គន់ រ័ត្នមុនី ឋានន្ដរស័ក្ដិឧត្ដមមន្ដ្រី ថ្នាក់លេខ៤ ជាអភិបាលរងខេត្ត

ទី៣/ លោក ហួត ពេជ្រហោះ ឋានន្ដរស័ក្ដិវរមន្ដ្រី ថ្នាក់លេខ១ ជាអភិបាលរងខេត្ត

ទី៤/ លោកស្រី ម៉ាត ហ្គោលហ្វូត ឋានន្ដរស័ក្ដិគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ៤ នៃក្របខ័ណ្ឌគ្រូបង្រៀនកម្រិតឧត្តមសិក្សា ក្រសួងអប់រំ យុវជន និងកីឡា ជាអភិបាលរងខេត្ត៕