ក្មួយប្រុសមេទ័ពផ្កាយ៤ ទទួលការតែងតាំងជា «អភិបាលរង» ខេត្តត្បូងឃ្មុំ

សង្គម​និង​សេដ្ឋកិច្ច

លោកឧត្តម​សេនីយ៍​ត្រី ណុប ឡងឌី ​នាយក​រង​សាលា​ទាហាន​សកម្ម​ អគ្គ​បញ្ជាការ​ដ្ឋាន​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ ទទួល​បាន​ការ​តែងតាំង​ជា​ «អភិបាលរង» ខេត្ត​ត្បូងឃ្មុំ។ នេះ​បើ​តាម​អនុក្រឹត្យ​លេខ ៦៦៣ អនក្រ.តត ដែល​ចុះ​ហត្ថលេខាដោយ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នា​ថ្ងៃទី​១៨ ខែ​សីហា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
ឧត្តម​សេនីយ៍​ត្រី ណុប ឡងឌី

លោក ណុប ឡងឌី ត្រូវបានគេ​ដឹង​ថា ជា​ក្មួយ​ប្រុស​របស់​នាយឧត្តមសេនីយ៍ (ផ្កាយ​៤) ឥត សារ៉ាត់ អគ្គមេ​បញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ។ ​លោកឧត្តម​សេនីយ៍​ត្រី (​ផ្កាយ​មួយ)​ ណុប ឡងឌី ​​បាន​បញ្ចប់​ការ​សិក្សា​​​ថ្នាក់​អនុបណ្ឌិត​ ផ្នែក​រដ្ឋបាលសាធារណៈ ​​និង​ធ្លាប់​សិក្សា​វគ្គ​វិក្រឹត្យការ​មន្ត្រី​ជាន់​ខ្ពស់​ នៅ​សាលាភូមិន្ទរដ្ឋបាល កាលឆ្នាំ២០១៨ ផងដែរ៕

​នាយឧត្តមសេនីយ៍ (ផ្កាយ​៤) ឥត សារ៉ាត់ អគ្គមេ​បញ្ជាការរង