ក្រៅពីសាភាខ្មែរ រដ្ឋមន្ត្រីក្រសួងអប់រំ ហង់ជួន ណារ៉ុន ចេះភាសាចំនួន ៥ ឯណោះ

សង្គម​និង​សេដ្ឋកិច្ច

លោក ហង់ជួន ណារ៉ុន បានក្លាយជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងឆ្នាំ២០១៣ នាអាណត្តិទី៥ ជំនួសលោក អ៊ឹម សិទ្ធី ដែលត្រូវផ្លាស់ប្ដូរតួនាទី។ លោកបានបញ្ចប់ថ្នាក់​បណ្ឌិត​នៅ​​ប្រទេស​រុស្ស៊ី​ លើ​​ជំនាញ​ទំនាក់ទំនង​សេដ្ឋកិច្ច​អន្តរជាតិ ហើយបាន​សរសេរ​សៀវភៅ​​សេដ្ឋកិច្ច​ ស្តី​ពី​កម្ពុជា​ដែល​ជា​វត្ថុ​បំណង​ ក្នុង​ជីវិត​របស់​លោក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកជារដ្ឋមន្ត្រី ដែលមាន​មហិច្ឆតា​ធ្វើកំណែ​ទម្រង់​ការ​អប់រំ​ដ៏​ពុក​ផុយ​នៅ​កម្ពុជា ឲ្យ​មាន​សក្ដានុភាព​​ឡើង​វិញ​។ ពង្រឹង​គុណភាព​អប់រំ រឹតបន្តឹង​ការ​ប្រឡង ដំឡើង​ប្រាក់​បៀវត្សរ៍​ឲ្យ​គ្រូ​បង្រៀន សុទ្ធ​សឹង​ជា​អ្វី​ដែល​លោក​រដ្ឋ​មន្ដ្រី​រូប​នេះ​បាន​ធ្វើ​រួច​ហើយ បើ​ទោះ​បី​ជា​ត្រូវ​រង​ការ​សង្ស័យ​ចំពោះ​សមត្ថភាព​ពី​ដំបូង​ក៏​ដោយ​ចុះ​។

ទន្ទឹមនឹងនោះ លោក ហង់ជួនណារ៉ុន គឺជាមន្ត្រីដែលចេះរហូតដល់ទៅ ៥ភាសា ឯណោះ ក្រៅពីភាសាខ្មែរ គឺភាសាអឺរ៉ុប ចំនួន ៣ភាសា និងភាសាអាស៉ី ចំនួន ៣ភាសា។

ជុំវិញបញ្ហាភាសានេះដែរ កាលពីពេលថ្មីៗនេះ លោក ហង់ជួន ណារ៉ុន បានបញ្ជាក់ថា៖ «តាមការស្រាវជ្រាវ ការចេះភាសាច្រើន ធ្វើឲ្យខួរក្បាលគិតបានល្អ ជាងអ្នកចេះភាសាតែមួយ និងមានការយល់ដឹងខាងផ្នែកវប្បធម៌ វិទ្យាសាស្ត្រ និងមានបំណិនទំនាក់ទំនងបានល្អជាង។ ក្នុងន័យនេះ លោក ហង់ជួនណារ៉ុន លើកទឹកចិត្តឲ្យយុវជនខ្មែរ រៀនភាសាខ្មែរឲ្យច្បាស់»៕