អតីតប្រធានសាខាកាំកុងត្រូលផែស្ងួតចុងទី-ភ្នំពេញ ឡើងអភិបាលរងខេត្តកំពត

សង្គម​និង​សេដ្ឋកិច្ច

រាជរដ្ឋាភិបាល សម្រេចតែងតាំងលោក ពេញ ធារម្យ ឋានន្តរស័ក្តិថ្នាក់លេខ ៦ និងមន្ដ្រីចំនួន ៣រូបទៀត ជាអភិបាលរងខេត្តកំពត។ នេះបើតាមអនុក្រឹត្យចុះហត្ថលេខាដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រៅពីលោក ពេញ ធារម្យ មន្រ្តីរាជការ ៣រូប ជាអភិបាលរងខេត្តកំពត រួមមាន៖ លោក សេន សាប៊ីល មានឋានន្តរស័ក្តិថ្នាក់លេខ ៦ លោក ខៀវ រិទ្ធិភ័ណ្ឌ ឋានន្តរស័ក្តិថ្នាក់លេខ ១ និងលោក ង៉ាន់ ថារិទ្ធ ឋានន្តរស័ក្តិថ្នាក់លេខ ៤។

លោក ពេញ ធារម្យ កាន់មីក្រូហ្វូន

លោក ពេញ ធារម្យ អតីតជាប្រធានសាខាកាំកុងត្រូលផែស្ងួតចុងទី-ភ្នំពេញ ហើយបច្ចុប្បន្នជាសមាជិកក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA) ។ លោកក៏ជាអនុប្រធានក្រុមការងារទទួលបន្ទុកតំបន់ហីរ៉ូស៊ីម៉ា នៃប្រទេសជប៉ុន របស់គណៈបក្សប្រជាជនកម្ពុជាផងដែរ។

កាលពីថ្ងៃទី២៣  ខែមិថុនា ឆ្នាំ២០១៤កន្លងទៅ លោក ពេញ ធារម្យ ក៏ត្រូវបានព្រះមហាក្សត្រ តែងតាំងជាសមាជិក នៃគណៈកម្មាធិការ​សិទ្ធិមនុស្សកម្ពុជា ដែលមានឋានៈស្មើនឹងអនុរដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន។

លើសពីនោះ លោកក៏ធ្លាប់ធ្វើជាប្រធានក្រុមការងារទី៨ នៃសមាគមសិស្ស និស្សិតអាហារូបករណ៍សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទៀតផង៕