ថវិកាប្រមាណ ១៥០លានដុល្លារ ក្រសួងរៀបចំដែនដីរកចំណូលចូលថវិកាជាតិពីវិស័យដីធ្លី និងសំណង់ក្នុងមួយឆ្នាំ

សង្គម​និង​សេដ្ឋកិច្ច

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រកចំណូលចូលថវិកាជាតិប្រមាណ ១៥០លានដុល្លារក្នុងមួយឆ្នាំ ពីការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋទៅលើវិស័យដីធ្លី និងសំណង់។ នេះបើតាមលោក សេង ឡូត អគ្គនាយក និងជាអ្នកនាំពាក្យក្រសួងរៀបចំដែនដី ក្នុងសន្និសីទសារព័ត៌មាន ស្តីពី«សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមក របស់ក្រសួងរៀបចំដែនដី» នាព្រឹកថ្ងៃទី២៤ ខែសីហានេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក សេង ឡូត បន្តថា បើគិតជាលេខមូល ក្នុងមួយឆ្នាំចំណូលដែលប្រមូលនៅស្ថាប័នសុរិយោដី និងសំណង់នេះ ដែលជាសេវាមិនមែនពន្ធ ក្រសួងប្រមូលបានប្រមាណ ៣០លានដុល្លារ ក្នុងមួយឆ្នាំ ហើយចំណូលប្រមូលដោយអង្គភាពពន្ធដា ក្នុងពន្ធប្រថាប់ត្រា ក្នុងមួយឆ្នាំរកបានប្រមាណ ១២០លានដុល្លារ ប៉ុន្តែប្រតិបត្តិការទាំងអស់ត្រូវបានចាត់ចែងនៅរដ្ឋបាលសុរិយោដី។

យ៉ាងណា បើគិតជាលេខមូលក្នុងមួយឆ្នាំ ក្រសួងរកចំណូលចូលថវិកាជាតិ បានប្រមាណ១៥០លានដុល្លារក្នុងមួយឆ្នាំ។

បន្ថែមទៀតនោះ បើគិតពីការផ្តល់សេវាសាធារណៈក្នុងវិស័យដីធ្លីនឹងសំណង់ ក្រសួងរៀបចំដែនដី ក៏នាំមកនូវចំណូលជូនដល់ប្រជាពលរដ្ឋផងដែរ ពោលគឺប្រមាណជាង ៥០០លានដុល្លារ គិតមកដល់ពេលបច្ចុប្បន្ន៕