លោក ឌិត​ ទីណា ជំរុញឱ្យផ្តល់សិទ្ធិអាទិភាពដល់ស្ត្រីដែលមានសមត្ថភាព ដើម្បីអភិវឌ្ឍន៍វិស័យកសិកម្ម

សង្គម​ និង​សេដ្ឋកិច្ច

លោក​ ឌិត​ ទីណា​ រដ្ឋមន្ត្រីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានជំរុញឱ្យផ្តល់សិទ្ធិអាទិភាពដល់បងប្អូនស្ត្រីដែលមានសមត្ថភាព ដើម្បីភាពរីកចម្រើនក្នុងវិស័យកសិកម្ម​ និងសង្គមជាតិ។ លោកបានថ្លែងបែបនេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធី អបអរសាទរ​ ទិវាអន្តរជាតិនារី​ ៨មីនា​ ខួបលើកទី១១៥​ ឆ្នាំ២០២៦​ ក្រោមប្រធានបទ «សន្តិភាព​ និងសន្តិសុខ​ សម្រាប់ស្រ្តី​ និងគ្រួសារ» កាលថ្ងៃទី៩​ ខែមីនា​ ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

​លោក ​ ឌិត​ ទីណា​ បានលើកឡើងថា ស្ថិតក្រោមមូលបទ «សន្តិភាព​ និងសន្តិសុខ​ សម្រាប់ស្រ្តី​ និងគ្រួសារ» ឯកឧត្តម ​ បានសម្តែងការអបអរសាទរ​ និងក្តីសោមនស្សរីករាយចំពោះការប្រារព្ធពិធីនេះឡេីង​ ដើម្បីជាការចងចាំនិងលើកទឹកចិត្ត​ដល់ស្រី្តគ្រប់រូប​ ដែលដើរតួនាទីសារៈសំខាន់ក្នុងការរួមចំណែកអភិវឌ្ឍន៍សង្គមជាតិ។

ឆ្លៀតឱកាសនោះ លោកក៏បានលើកទឹកចិត្តឱ្យមានការគិតគូរពីសមភាពយេនឌ័រ ដោយត្រូវវាយតម្លៃឱ្យបានល្អិតល្អន់ ឈ្វេងយល់ពីស្ថានភាពទុក្ខលំបាកគ្រប់ជ្រុងជ្រោយ ផ្តល់ឱកាសការងារ​ ផ្តល់សិទ្ធិអាទិភាពដល់បងប្អូនស្ត្រីដែលមានសមត្ថភាព មានលទ្ធភាពបំពេញការងារពេញលេញ មានការទទួលខុសត្រូវ និងចូលរួមជាកម្លាំងជាមួយបុរសដើម្បីភាពរីកចម្រើនក្នុងវិស័យកសិកម្ម​ និងសង្គមជាតិ ប្រកបដោយភាពប្រាកដនិយម និងភាពជឿជាក់៕ អត្ថបទ៖ ហ្សាលីន