អគារថ្មីបំពាក់សម្ភារៈបច្ចេកវិទ្យាទំនើប ចុះចតឧទ្ធម្ភាគចក្រ របស់ស្នងការរាជធានីភ្នំពេញ សាងសង់រួចរាល់ ១០០%

សង្គម​និង​សេដ្ឋកិច្ច

អគារថ្មីនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានកម្ពស់​ ៩ជាន់​ ទំហំ​ ៤០​ x ៥០ ម៉ែត្រ បំពាក់ដោយសម្ភារៈបច្ចេកវិទ្យាទំនើប លើដំបូលអគារមានចំណតចុះឧទ្ធម្ភាគចក្រ សម្រេចការសាងសង់បាន ១០០%ហើយ នៅត្រឹមខែសីហា ហើយគ្រោងនឹងដាក់សម្ពោធជាផ្លូវការនាខែកញ្ញា ឆ្នាំ២០២២នេះ។ នេះបើតាមការឱ្យដឹងពីឧត្តមសេនីយ៍ឯក ស ថេត ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លើទំព័រហ្វេសប៊ុក កាលពីថ្ងៃទី២៥ សីហាម្សិលមិញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អគារថ្មីនេះមានកម្ពស់ ៩ជាន់ បំពាក់បច្ចេកវិទ្យាទំនើបៗ សង់លើដីទំហំ៤០ម៉ែត្រ គុណនឹង ៥០ម៉ែត្រ ដែលស្ថិតនៅលើទីតាំងចាស់តាមបណ្តោយផ្លូវ៥៩៨ ខណ្ឌឬស្សីកែវ។

អគាររដ្ឋបាលថ្មីនេះ ត្រូវបានបុកគ្រឹះសាងសង់ កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩កន្លងទៅនេះ ហើយបើតាមផែនការ គឺគ្រោងនឹងបញ្ចប់ការសាងសង់នៅខែមីនា ឆ្នាំ២០២២ ប៉ុន្តែទំនងដោយសារវិបត្តិកូវីដ១៩ ក៏អូសបន្លាយពេលរហូតរួចរាល់ត្រឹមខែសីហានេះ៕