នាយករដ្ឋមន្ត្រី ទម្លាយរឿងជប៉ុនបញ្ជូនយន្តហោះមកទទួលឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ទៅទស្សនកិច្ច

សង្គម​និង​សេដ្ឋកិច្ច

នៅម៉ោង ១១:០០នាទីយប់ ថ្ងៃអង្គារ ទី៣០ ខែសីហា នាយករដ្ឋមន្ត្រីកម្ពុជា តាមរយៈទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន បានបង្ហើបរឿងកាលពីដើមឆ្នាំ២០២២ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ទៅបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន ដោយមិត្តជប៉ុនបានបញ្ជូនយន្តហោះមកទទួលទាំងទៅទាំងមក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការដែលមកទទួលទៅដល់ជប៉ុន និងជូនពីជប៉ុនមកកម្ពុជាដោយផ្ទាល់បែបនេះ សម្តេចតេជោ បញ្ជាក់ថា ដោយសារពេលនោះគ្មានជើងហោះហើរ ដែលបង្ករការរំខានពីវិបត្តិកូវីដ១៩។

យ៉ាងណា ការដែលចេញមកបញ្ជាក់ម្តងជាពីរម្តងនាពេលនេះ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ទំនងជាសារណែនាំបកស្រាយបន្ថែម បន្ទាប់ពីក្រុមអ្នកវិភាគចោទថា ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ទៅទស្សនកិច្ចនៅជប៉ុន និងបណ្តាប្រទេសនានា ថាជាការទៅរកការគាំទ្របេក្ខភាពអនាគតនាយករដ្ឋមន្ត្រី។

ក្នុងវេទិកាពេលកន្លងទៅ សម្តេចតេជោ ហ៊ុន សែន ក៏ធ្លាប់បានបញ្ជាក់ថាច្បាស់ៗហើយថា សម្រាប់បេក្ខភាពអនាគតនាយករដ្ឋមន្រ្តីរបស់លោក ហ៊ុន ម៉ាណែត មិនចាំបាច់មានគាំទ្រពីបណ្តាប្រទេសនានានោះទេ គឺសម្រេចទៅលើគណបក្សប្រជាជនកម្ពុជា បន្ទាប់មកមានការបោះឆ្នោត។

សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា ការជ្រើសរើសបេក្ខភាពនាយករដ្ឋមន្ត្រីកម្ពុជា មិនចាំបាច់ទៅសុំការគាំទ្រពីប្រទេសណាឡើយ ហើយប្រសិនបើលោក ហ៊ុន ម៉ាណែត គ្មានសមត្ថភាព និងគ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ជានាយករដ្ឋមន្រ្តីទេ នោះសម្តេចមិនឱ្យប្រទេសកម្ពុជា និងគណបក្សប្រជាជនកម្ពុជា ត្រូវបំផ្លាញដោយលោក ហ៊ុន ម៉ាណែតឡើយ។

សម្តេចតេជោថ្លែងបញ្ជាក់ថា ប្រទេសកម្ពុជាមិនមានតម្រូវការ ទៅសុំការគាំទ្របេក្ខភាពនាយករដ្ឋមន្ត្រី ពីប្រទេសណាទាំងអស់ ហើយបេក្ខភាពនាយករដ្ឋមន្ត្រីនៅកម្ពុជា ជាដំបូងត្រូវទទួលបានការគាំទ្រពីគណបក្សសាម៉ី និងបន្ទាប់មកត្រូវឆ្លងកាត់ការបោះឆ្នោត។

សូមជម្រាបថា ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ថ្មីៗនេះទើបបញ្ចប់ទស្សនកិច្ចនៅប្រទេសឡាវដែលទទួលត្រួតពលដោយនាយអគ្គសេនាធិការកងទ័ពឡាវុំ ក្រៅពីនេះ លោកត្រូវបានទទួលដោយឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រី ក្រសួងការពារជាតិ នាយករដ្ឋមន្ត្រី និងដោយប្រធានាធិបតីឡាវថែមទៀត៕