នាយករដ្ឋមន្ត្រី ណែនាំឱ្យអាជ្ញាធរបង្កើនកិច្ចការពារសុវត្ថិភាព សន្តិសុខ នៅថ្ងៃកាន់បិណ្ឌ

សង្គម​និង​សេដ្ឋកិច្ច

សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃទី១១កញ្ញានេះ បានណែនាំឲ្យអាជ្ញាធរបង្កើនការប្រុងប្រយ័ត្នការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋនាថ្ងៃកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិ ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា៖ “នេះជាពេលវេលាមួយ ដែលបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទ មានឱកាសក្នុងការធ្វើបុណ្យទាន សន្សំកុសល និងជួបជុំសាច់ញាតិបងប្អូន នៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេសតាមទីវត្តអារាមនានា”។

នៅក្នុងថ្ងៃកាន់បិណ្ឌនិងភ្ជុំបិណ្ឌនេះដែរ សម្តេចតេជោ ណែនាំអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បង្កើនកិច្ចការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយ និងសម្រួលចរាចរណ៍ឱ្យបានល្អប្រសើរ ដើម្បីបង្កលក្ខណៈងាយស្រួលជូនដល់បងប្អូនប្រជាពលរដ្ឋ និងទេសចរ នៅក្នុងកំឡុងពេលបុណ្យភ្ជុំនេះ។

សូមជម្រាបថា ពិធីបុណ្យកាន់បិណ្ឌឆ្នាំ២០២២នេះ គឺប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៤រោច ខែភទ្របទគឺចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២៤ ខែ​កញ្ញា ឆ្នាំ២០២២៕