សម្តេច ហ៊ុន សែន៖ ផ្ញើក្តីនឹករលឹកដល់ជនរួមជាតិ ខណៈត្រូវទៅចូលរួមមហាសន្និបាតUNនាថ្ងៃស្អែកនេះ     

សង្គម​និង​សេដ្ឋកិច្ច

ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន បានផ្ងើសារទៅកាន់បងប្អូនរួមជនរួមជាតិជាទីគោពស្រឡាញ់តាមរយៈបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២០ ខែកញ្ញានេះថា នាថ្ងៃស្អែក២១កញ្ញា២០២២ សម្តេចនឹងដឹកនាំគណប្រតិភូទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧នាទីក្រុងញូយ៉កសហរដ្ឋអាមេរិក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បន្ទាប់ពីចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិនេះ សម្តេច ហ៊ុន សែន ក៏បានបញ្ជាក់ថា នឹងបន្តដំណើរទៅទស្សនកិច្ចផ្លូវការនៅគុយបា ព្រមទាំងបន្តដំណើរមកទីក្រុងតូត្យូប្រទេសជប៉ុនដើម្បីចូលរួមបុណ្យសពឯកឧត្តមស៊ីនហ្សូ អាបេអតីតនាយករដ្ឋមន្ត្រីជប៉ុនថែមទៀត។

ហេតុនេះ សម្តេច បានបញ្ជាក់ដូច្នេះថា«ខ្ញុំសូមផ្ញើការនឹករលឹកដល់បងប្អូនដែលរស់នៅសហរដ្ឋអាមេរិកនិងកាណាដានិងសូមការអាធ្យាស្រ័យដោយមិនអាចរៀបចំការជួបជុំជាមួយបងប្អូនបានអាស្រ័យដោយការស្នាក់នៅទីក្រុងញូយ៉កមានរយៈពេលខ្លីនិងមានកម្មវិធីច្រើន។ម្យ៉ាងទៀតយើងក៍ទើបជួបគ្នាកាលពីខែឧសភា២០២២កន្លងទៅនៅទីក្រុងវ៉ាស៊ីនតុនហើយដែរ»។

យ៉ាងណា តាមរយៈសំណេរនេះ សម្តេច ហ៊ុន សែន បានបង្ហាញក្តីសង្ឃឹមថា បងប្អូនជនរួមជាតិ នឹងមានការយោគយល់ ហើយសម្តេចក៏សូមជូនពរបងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសជួបតែសេចក្តីសុខសេចក្តីចម្រើននិងសប្បាយរីករាយក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះផងដែរ៕